កីឡា
សួន ចាន់ណារ៉ូ ប្រាប់ថា សមត្ថភាព កែវ ស្រេងលីហ៊ួរ ស្ទើរល្អជាងខ្លួន
កីឡាករប៉ះសេដ៏ឆ្នើម សួន ចាន់ណារ៉ូ បានចាត់ទុកកីឡាករវ័យក្មេង កែវ ស្រេងលីហ៊ួរ មានកម្រិតសមត្ថភាពលើជំនាញប៉ះសេ និងការធ្វើជារនាំងគឺស្ទើរលើកម្រិតសមត្ថភាពរបស់ខ្លួនថែមទៀត។
ការលើកឡើងរបស់ សួន ចាន់ណារ៉ូ បានកើតមានឡើង បន្ទាប់ពីក្រុមបាល់ទះនគរបាលខេត្តស្វាយរៀង បានប្រកួតជាមួយ សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្រឡាហោម ស ខេង លើកទី៣ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកួតបានបញ្ចប់ទៅដោយក្រុមខេត្តស្វាយរៀងបានវាយបកយកឈ្នះដោយលទ្ធផល ៣-២ បន្ទាប់ពីក្រសួងមហាផ្ទៃបាននាំមុខ ០-២ ទៅហើយ។

សួន ចាន់ណារ៉ូ បានឲ្យដឹងថា ក្រុមខេត្តស្វាយរៀងបានប្រមូលកីឡាករចូលរួមហ្វឹកហាត់ជាមួយគ្នារយៈពេលខ្លីប៉ុណ្ណោះដើម្បីត្រៀមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ ចំណែក សមាគមបាល់ទះក្រសួងមហាផ្ទៃជាក្រុមដែលបានហ្វឹកហាត់ជាមួយគ្នាយូរមកហើយ និងជាម្ចាស់ការពារជើងឯកឆ្នាំចាស់ថែមទៀត។
សួន ចាន់ណារ៉ូ បាននិយាយក្នុងបទសម្ភាសថា ៖«សម្រាប់ខ្ញុំផ្ទាល់គឺមិននឹកស្មានដល់ទេ ពីព្រោះឡើងមកដល់វគ្គនេះ ក្រសួងមហាផ្ទៃល្អខ្លាំងមែនទែន។ ខាងស្វាយរៀងខ្ញុំគឺកីឡាករលក្ខណៈក្រៅផ្លូវការ ក្នុងផ្លូវការផង យកមកបញ្ចូលគ្នា។ ការលេងគឺពិបាក ជួបក្រសួងមហាផ្ទៃ ពួកគេហាត់ជុំគ្នារាល់ថ្ងៃយូរហើយ។ គេមានកីឡាករលេចធ្លោគឺ មឿន ម៉េងឡាយ និង ធី ម៉េងហួស ហើយ កែវ ស្រេងលីហ៊ួរ ដែលជាអ្នកប៉ះសេ គឺកម្រិតសមត្ថភាពរបស់គាត់ចង់ស្មើខ្ញុំដែរ។ និយាយរួមចង់លើខ្ញុំទៀត បូកទាំងការធ្វើរនាំងផង»។

នេះមិនមែនជាលើកទី១ទេដែល សួន ចាន់ណារ៉ូ បានសរសើរពីសិស្សប្អូន កែវ ស្រេងលីហ៊ួរ។ កន្លងមកអតីតប្រធានក្រុមជម្រើសជាតិកម្ពុជាសម្លឹងឃើញកីឡាករវ័យក្មេងរបស់ក្រសួងមហាផ្ទៃអាចស្នងតំណែងជាអ្នកប៉ះសេរបស់ខ្លួនបាននៅក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ ទោះបីជាយ៉ាងណា កីឡាករវ័យក្មេងរូបនេះនៅស្ទើរទាំងបទពិសោធលើទីលាន និងជាស្មារតីមិនទាន់ធ្ងន់។
ជ័យលាភីមានដូចខាងក្រោម៖
- ជើងឯក៖ ក្រុមខេត្តស្វាយរៀង ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន ៥០លានរៀល
- ជើងឯករង៖ ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ២០លានរៀល
- លេខ៣៖ ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ១២លានររៀល
- កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មកបញ្ជាការដ្ឋានអង្គរក្ស (A)
- កីឡាករបិទកណ្តាលល្អបំផុត៖ ផល រតនៈ មកពីក្រុមខេត្តតាកែវ
- កីឡាករប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មកពីក្រុមខេត្តស្វាយរៀង
- កីឡាករលីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ Herera មកពីក្រុមខេត្តស្វាយរៀង
- កីឡាករវាយផ្តាច់ស្តាំល្អបំផុត៖ គួន ម៉ុម មកពីក្រុមខេត្តតាកែវ
- កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ
- កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


