Connect with us

កីឡា

កីឡាករកម្ពុជាឆ្នើម ២ រូប នឹងចូលរួមជាមួយក្លិប​បាល់ទះ​វៀតណាម ឆាប់ៗនេះ

បានផុស

នៅ

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា ២ រូបរួមមានស្មាត់ គួន ម៉ុម និងអ្នកលើកបាល់ សួន ចាន់ណារ៉ូ មានតម្រុយនឹងទៅចូលរួមជាមួយក្លិបក្នុង​ជើង​ឯក​​ជាតិ​វៀតណាម បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយក្រុមពួកគេរៀងៗខ្លួនក្នុងពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង លើក​ទី​៤។

ស្មាត់ គួន ម៉ុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន វៀតណាម Lao Dong បានឱ្យដឹង ថា កីឡាករ គួន ម៉ុម បានចុះកិច្ចសន្យារួចរាល់ ក្នុងការចូលរួមជាមួយក្លិបបាល់ទះ ហាណូយ (Ha Noi) ដើម្បីប្រកួតប្រជែងពានលីគបាល់ទះ វៀតណាម The Vietnam National Volleyball Championship សម្រាប់ការប្រកួតក្នុងជុំទី ១ នៅឆ្នាំ ២០២៦។

គួន ម៉ុម ធ្លាប់បានចូលរួមជាមួយក្រុម ហាណូយ នេះរួចម្តងហើយ កាលពី តុលា ឆ្នាំ ២០២៥។ ពេលនោះស្មាត់ កម្ពុជា វ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្ររូបនេះ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ រហូតជួយស្រោចស្រង់ក្រុម ហាណូយ ឱ្យឡើងពីចំណាត់ថ្នាក់លេខ ៨ បាតតារាង មកកាន់ចំណាត់ថ្នាក់លេខ ៥ ដើម្បីបន្តលេងក្នុងលីគទី ១ វៀតណាម នៅឆ្នាំ ២០២៦ នេះ។

ស្មាត់ គួន ម៉ុម

ងាកមកកាន់កីឡាករតួនាទីអ្នកលើកបាល់ សួន ចាន់ណារ៉ូ វិញ ក៏មានតម្រុយចូលរួមជាមួយក្លិបបាល់ទះក្នុងប្រទេស វៀតណាមដែរ។ នេះបើតាមអ្វី ដែលកីឡាករធ្លាប់ប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» និងកីឡាករបង្ហោះនៅលើទំព័រ Facebook។ ទោះបីជាយ៉ាងណា សួន ចាន់ណារ៉ូ មិនទាន់បានបង្ហើបនៅឡើយទេ ថា រូបគេនឹងទៅចូលរួមជាមួយក្លិបមួយណានៅទីនោះ។

កីឡាករ សួន ចាន់ណារ៉ូ

គួរបញ្ជាក់ ថា ការប្រកួត​កីឡាបាល់ទះ​ជើង​ឯក​ជាតិ​​វៀតណាម បែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី ១ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៦ និង​ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២៨ ខែ តុលា ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម