កីឡា
ឡើងកម្ពៅបន្តិចហើយខាង គួន ម៉ុម របស់វិសាខា ចង់ប៉ះសិស្សច្បង សួន ចាន់ណារ៉ូ របស់ស្វាយរៀងនៅវគ្គ ៨ក្រុមបណ្ដោយទៅ
ពានរង្វាន់បាល់ទះសម្ដេច ក្រឡាហោម លើកទី៤ នេះចាប់ផ្ដើមឡើងកម្ពៅបន្តិចហើយបន្ទាប់ពីកីឡាករ គួន ម៉ុម បាននិយាយក្នុងវីដេអូមួយក្នុងន័យលេងសើចដាក់ទៅកាន់រៀមច្បង សួន ចាន់ណារ៉ូ ថាចង់ឲ្យក្រុមទាំងពីរវាង វិសាខា និង ស្នងការ ន.ប ស្វាយរៀង ប៉ះគ្នាឲ្យហើយនៅវគ្គ ៨ក្រុមបណ្ដោយទៅអត់ខ្លាចទេ។

ណារ៉ូ និង គួន ម៉ុម កន្លងទៅ
លើកឡើងក្នុងវីដេអូសម្ភាសមួយកីឡាករ គួន ម៉ុម ឆ្លើយបែបលេងសើចរំលឹកទៅកាន់រៀមច្បង សួន ចាន់ណារ៉ូ ថាលែងជាគ្នាឯងហើយ ព្រោះនៅក្រុមផ្សេងគ្នាពិសេសកំពុងលេងពានដូចគ្នានៅពេលនេះទៀត។ រូបគេបន្ថែមទៀតថាដៃប៉ះសេថ្មីជនជាតិហ្វីលីពីននេះសមត្ថភាពល្អជាង ណារ៉ូ ទៀតផង។ រូបគេក៏ឆ្លើយទៀតថាមិនខ្លាចរៀមច្បងទេ និងចង់ប៉ះក្រុមស្នងការខេត្ត ន.ប ខេត្តស្វាយរៀងនៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេច លើកទី៤ នេះ។

កីឡាករ គួន ម៉ុម
បន្ទាប់ពីឃើញការលើកឡើងរបស់ គួន ម៉ុម រួចមកកីឡាករចាស់វស្សា សួន ចាន់ណារ៉ូ ក៏មិនចាំយូរដែរឆ្លើយតបភ្លាមៗវិញថា «មិនចាំបាច់អាយដលមុំ ទេខ្ញុំសួនចាន់ណារ៉ូក៏ចង់លេងដែរ»។ ដូច្នេះហើយតាមរយៈការឌឺដងដាក់គ្នានេះក្នុងមជ្ឈដ្ឋានបាល់ទះមានការចាប់អារម្មណ៍ខ្លាំងមិនថាអ្នកគាំទ្រទេ សូម្បីកីឡាករខ្លួនឯងតាមក្លឹបក៏ចង់ប៉ះគ្នាភ្លាមៗដែរដើម្បីចង់ដឹងក្រុមណាខ្លាំងជាង ក្រុមណាបានឡើងទៅជុំបន្ទាប់ប្រសិនបើប៉ះគ្នានោះ។

កីឡាករ សួន ចាន់ណារ៉ូ
បញ្ជាក់ដែរថា សហព័ន្ធកីឡាបាល់ទះឥលូវនេះកំពុងតែដំណើរប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ដោយជិតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយដែរ។ ក្រុមវិសាខារបស់ គួន ម៉ុម ស្ថិតនៅក្នុងពូល H និងបានឡើងទៅជុំទី២ ហើយក្រោយឈ្នះ ២ប្រកួតជាប់គ្នា។ ចំណែកក្រុមស្នងការ ន.ប ខេត្តស្វាយរៀង របស់ សួន ចាន់ណារ៉ូ គឺសិ្ថតនៅពូល F ក៏បានឡើងទៅជុំទី២ ផងដែរក្រោយឈ្នះ ២ប្រកួតជាប់គ្នា។ ចាំមើលតើក្រុមទាំង ២អាចនឹងជួបគ្នានៅជុំទីប៉ុន្មាននៃពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះ៕

ណារ៉ូ និង គួន ម៉ុម កន្លងទៅ
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


