កីឡា
រុស្ស៊ី សង្ឃឹម FIFA អនុញ្ញាតឲ្យបាល់ទាត់ខ្លួនចូលប្រកួតវិញ ដូចកីឡាហែលទឹក
ប្រធានសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី លោក Alexander Dyukov បានបង្ហាញក្តីសង្ឃឹមពីក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី អាចមានវត្តមានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ដែលសហម្ចាស់ផ្ទះ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលកើតជាជម្លោះធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានហាមក្រុមបាល់ទាត់ និងកីឡាកររុស្ស៊ីពីការចូលរួមក្នុងការប្រកួតនានាគ្រប់កម្រិត ដើម្បីជាការឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” របស់លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ គ្រប់កម្មវិធីបាល់ទាត់ទាំងអស់ដែលរៀបចំដោយ FIFA ក្រុមជម្រើសជាតិរុស្ស៊ី និងក្លិបរុស្ស៊ីគ្រប់កម្រិតមិនអាចចូលរួមប្រកួតបានឡើយរហូតដល់ពេលនេះ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក៏បានហាមឃាត់ដូចគ្នា ដោយលើកឡើងពីការវាយលុកដោយសកម្មប្រយុទ្ធរបស់វិមានក្រឹមឡាំង។
ក្រោយមកនៅកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ អត្តពលិករុស្ស៊ី និងបេឡារុស្ស មួយចំនួនទទួលបានការអញ្ជើញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹត ដោយគោរពតាមវិធានពិសេស និងហាមឃាត់ពួកគេពីការចូលរួមក្នុងក្បួនដង្ហែគណៈប្រតិភូ និងដាក់កំហិតពួកគេមិនឱ្យបង្ហាញទង់ជាតិ គោរពទង់ជាតិរបស់ពួកគេជាដើម។

កាលពីខែវិច្ឆិកា ស្ថាប័នកីឡាហែលទឹកពិភពលោក (World Aquatics) បានកែសម្រួលច្បាប់សម្រាប់ការចូលរួមរបស់អត្តពលិកនៅក្នុងព្រឹត្តិការណ៍នានាអំឡុងពេលជម្លោះ ហើយបានផ្តល់សិទ្ធិដល់កីឡាករហែលទឹករុស្ស៊ី និងបេឡារុស្ស បានចូលរួមប្រកួតកីឡាហែលទឹកជើងឯកពិភពលោកនៅថ្ងៃទី១០-១៥ ខែធ្នូ។ ទោះជាយ៉ាងណា ពួកគេនៅតែត្រូវបានហាមឃាត់ពីព្រឹត្តិការណ៍កីឡាបាល់ទឹកផងដែរ ព្រោះវា”ជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងរាងកាយរវាងអត្តពលិក”។
នៅថ្ងៃទី២០ ខែធ្នូ សហភាពកីឡាស្គីអន្តរជាតិ (ISU) បានប្រកាសថា “ផ្លូវមួយដើម្បីអនុញ្ញាតឱ្យអត្តពលិកអព្យាក្រឹតបុគ្គលមួយចំនួនមានកំណត់ ដើម្បីចូលរួមក្រោមលក្ខខណ្ឌដ៏តឹងរឹងក្នុងព្រឹត្តិការណ៍ជម្រុះអូឡាំពិករដូវរងា ដែលបានកំណត់សម្រាប់ឆ្នាំ២០២៥/២៦”។ ប្រការនេះមានន័យថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស អាចប្រកួតប្រជែងក្នុងការប្រកួតមុនកីឡាអូឡាំពិករដូវរងា Milano-Cortina 2026។

លោក Dyukov វិធានការទាំងនេះគឺជាការចាប់ផ្តើមនៃទំនោរផ្លាស់ប្តូរ។ លោករំពឹងថា ស្ថាប័នផ្សេងទៀតនឹងបន្តសម្របខ្លួន និងធានាយន្តការដែលមានស្រាប់។ លោក Alexander Dyukov ដែលមានបំណងឈរឈ្មោះជាប្រធាន RFU មួយអាណត្តិទៀតបាននិយាយថា ៖«ការផ្លាស់ប្តូរគឺនៅលើអាកាស ហើយខ្ញុំរំពឹងថានឹងមានទំនោរផ្លាស់ប្ដូរនៅឆ្នាំក្រោយ ទាក់ទងនឹងការវិលត្រឡប់របស់ក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់ទាំងអស់របស់យើងលើឆាកអន្តរជាតិ។ ពួកយើងដើម្បីចូលរួមក្នុងការប្រកួតជម្រុះ World Cup នោះ FIFA និង UEFA នឹងត្រូវលុបចោលការសម្រេចចិត្តដែលបានធ្វើកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ បើការសម្រេចចិត្តទាំងនោះមិនត្រូវបានផ្លាស់ប្តូរ យើងមិនអាចចូលរួមក្នុងការចាប់ឆ្នោតចុងក្រោយបានទេ»។
ការប្រកួតវគ្គជម្រុះតាមពូលចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ និងចុងក្រោយរហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រកួតវគ្គ Play-off ប្រព្រឹត្តទៅនៅថ្ងៃទី២៦-៣១ ខែមីនា ឆ្នាំ២០២៦ មុនពេលការប្រកួតចុងក្រោយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ លោក Dyukov មានអារម្មណ៍ថា ពេលនេះ មានផ្លាស់ប្តូរបានច្រើន។ លោកបានបន្តថា៖ «ដរាបណាការប្រកួតមិនទាន់ចាប់ផ្តើមនៅតែមានឱកាស។ យើងបានឃើញអត្តពលិកម្នាក់ៗចូលរួមក្នុងការប្រកួតអន្តរជាតិនាពេលថ្មីៗនេះ។ នេះជាសញ្ញាវិជ្ជមានដែលការហាមឃាត់ស្រដៀងគ្នានេះសម្រាប់កីឡាបាល់ទាត់រុស្ស៊ីអាចនឹងត្រូវបានដកចេញក្នុងពេលឆាប់ៗនេះ”។
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (FIFA World Cup) ឆ្នាំ២០២៦ នៅអាមេរិកខាងជើង ដែលជាលើកដំបូងមានក្រុមចំនួន ៤៨ក្រុម ក្នុងទម្រង់ថ្មី នឹងប្រព្រឹត្តទៅនៅ ១៦ទីក្រុងក្នុងប្រទេសសហម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?