Connect with us

កីឡា

ទីលាន​វាយ​សី​កម្រិតស្តង់ដារ​អន្តរជាតិ​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បានចាប់ផ្តើម​ក្រុង​ពាលី​សាងសង់​ហើយ

បានផុស

នៅ

​ភ្នំពេញ​ ៖​ ទីលាន​វាយ​សី​ក្រសួងមហាផ្ទៃ​ដែល​មាន​ទំហំ​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ​៤១​ម៉ែត្រ គម្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៣​សែន​ដុល្លារ​អាមេរិក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចាប់ផ្តើម​សាងសង់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​លោកស្រី កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី សាងសង់​ទីលាន​វាយ​សី​ក្រសួងមហាផ្ទៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​អង្គភាព​អង្គរក្ស ក្រោយ​ព្រះបរមរាជវាំង​។

លោក​បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ទីលាន​វាយ​សី​របស់​ក្រសួងមហាផ្ទៃ​មួយ​នេះ ជាទី​លាន​ស្តង់ដារ​អន្តរជាតិ​មួយ ដែល​អាច​រៀប​ចំការ ប្រកួត​អន្តរជាតិ​នានា​បាន​ទៅ​ថ្ងៃមុខ​។ ពិសេស​ជាង​នេះ​ទៀត ក៏​ជាទី​លាន​មួយ ដែល​មាន​ស្តង់ ដារ​លំដាប់​កំពូល​ផងដែរ បើ​ធៀប​នឹង​ទីលាន​វាយ​សី​ទាំងអស់​នៅ​ទូទាំង​ព្រះរាជា​ណា ចក្រ​កម្ពុជា​។ ទៅ​ថ្ងៃមុខ​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន មក​ចូលរួម​ប្រកួតប្រជែង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នានា នៅពេលដែល​ទីលាន​មួយ​នេះ សាងសង់​រួចរាល់​។

លោ​ក​បន្ត​ថា ទីលាន​វាយ​សី​ក្រសួងមហាផ្ទៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ទីតាំង​ក្នុង​បរិវេណ អង្គភាព អង្គរក្ស ក្រោយ​ព្រះបរមរាជវាំង​។ ទីលាន​នេះ​មាន​ទំហំ​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​៤១​ម៉ែត្រ​។ គម្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៣​សែន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ដំណើរ​ការ​សាសង​សង់​ទីលាន​នេះ ត្រូវ​បាន​សម្រប សម្រួល​ផ្តល់​ទីតាំង​ដោយ​លោក​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រោម​ការ​សហប្រតិបត្តិ​ការសាងសង់​ដោយ​លោក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​លោក យឹម លាង អគ្គ​ស្នង ការ​រង នគរបាលជាតិ​កម្ពុជា​។ ទីលាន​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​អំឡុង​ខែ មិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​៕

ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម