កីឡា
កម្ពុជានឹងរៀបចំការប្រកួតកីឡាវាយសីអន្តរជាតិ 2023 Datuk Foo Kok Keong
ការប្រកួតកីឡាវាយសីពានរង្វាន់អន្តរជាតិ Datuk Foo Kok Keong លើកទី៩ ឆ្នាំ២០២៣ នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី១៣ ខែសីហា ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
ក្នុងសន្និសីទសារព័ត៌មាននៅណាហ្គាវើលដ៍កាលពីចុងសប្តាហ៍កន្លងទៅ លោក Ng Yong Wewi ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាវាយសីពានរង្វាន់អន្តរជាតិ DATUK FOO Kok Keong លើកទី៩បានឲ្យដឹងថា DATUK FOO Kok Keong International Cup 2023 ជាព្រឹត្តិការណ៍កីឡាវាយសីដ៏ពេញនិយមសម្រាប់មនុស្សវ័យចំណាស់នៅតំបន់អាស៊ី។ ឥឡូវព្រឹត្តិការណ៍អន្តរជាតិនេះឈានមកដល់ប្រទេសកម្ពុជាដែលរៀបចំការប្រកួតនៅក្លិបវាយសី T Badminton ក្រោមការសហការជាមួយណាហ្គាវើលដ៍។

លោកមានប្រសាសន៍ថា ៖«យើងមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួត Datuk Foo Kok Keong Cup ២០២៣។ កម្ពុជាទើបបានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ទាំងនេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង ហើយពេលនេះកម្ពុជារៀបចំការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup ២០២៣»។
លោក គី ផេង ប្រធានក្លិបវាយសី T Badminton មានប្រសាសន៍ថា ៖«ក្នុងនាមលោកជាម្ចាស់ក្លិបមួយពិតជាសប្បាយរីករាយក្នុងកិច្ចសហការជាមួយគណៈកម្មការរៀបចំការប្រកួត Datuk Foo Kok Keong Cup ២០២៣។ យើងពិតជាមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការកម្រិតអន្តរជាតិនៃប្រភេទកីឡាវាយសី»។

ព្រឹត្តិកាណ៍ការប្រកួត Datuk Foo Kok Keong cup កន្លងមកសម្រាប់អត្តពលិកវ័យក្មេង ប៉ុន្តែឆ្នាំ២០២៣នេះរៀបចំសម្រាប់កីឡាករវ័យចាស់តាមស្តង់ដាអន្តជាតិ។ តាមការគ្រោងទុកនឹងមានចំនួន៩ប្រទេស និងមាន១២ក្រុមដែលក្នុងមួយក្រុមមានសមាជិក១០រូបចូលរួមប្រកួត។ ការប្រកួតលើកនេះក៏ជាឱកាសផ្តល់ឲ្យអត្តពលិកវ័យចាស់រៀនសូត្រ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ខណៈមានអតីតកីឡាករ កីឡាការិនីជម្រើសជាតិល្បីៗមកពីប្រទេសផ្សេងៗចូលរួមដែរ។
DATUK FKK INTERNATIONAL CUP ជាព្រឹត្តិការណ៍កីឡាមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិលជុំក្នុងចំណោមទីតាំងផ្សេងៗគ្នាក្នុងសហគមន៍កីឡាវាយសី។ វាជាការប្រកួតប្រចាំឆ្នាំចាប់តាំងពីការបង្កើតឡើងកាលឆ្នាំ ២០១២។ ការធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់អន្តរជាតិនេះត្រូវបានចាត់ទុកជាកិត្តិយសមួយដោយសារប្រជាប្រិយភាពយ៉ាងសម្បើមនៃកីឡាវាយសីទូទាំងពិភពលោកដែលមានមនុស្ស ២២០ លាននាក់លេងកីឡាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តាមការគ្រោងទុក ការប្រកួតពានរង្វាន់ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣នឹងត្រូវអញ្ជើញចូលរួមពិធីបើកដោយលោក Yang Berhormat Hannah Yeah រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី និងលោក TENGKU Hisamuddin Zazi មកពី Selangor ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមពិធីបិទនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា