កីឡា
ប្រតិបត្តិផ្នែកវាយសីអភិវឌ្ឍអាស៊ីគ្រោងអញ្ចើញអត្តពលិកជនមានពិការភាពកីឡាវាយសីកម្ពុជា ហ្វឹកហាត់នៅក្រៅប្រទេស
ក្រោយពីទទួលបានភាពជោគជ័យក្នុងព្រឹត្តការណ៍កីឡាជាតិជនពិការលើកទី១ និង មើលឃើញពីសមត្ថភាព របស់អត្តពលិកជនមានពិការភាពល្អ ប៉ុន្តែនៅមានកម្រិត សហព័ន្ធកីឡាវាយសីកម្ពុជា គ្រោងបញ្ចូន កីឡាករ – កីឡាការិនី មានពិការភាព ទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីបង្កើនគុណភាពសមត្ថភាពបន្ថែមទៀត។

លោក ព្រំ សារ៉ាវុធ គ្រូបង្វឹកកីឡាជនមានពិការភាព បានឲ្យដឹងថា កីឡាជាតិជនមានពិការភាព លើកទី១ កន្លងទៅនេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រៀបចំការប្រកួត៤ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីជនមានពិការភាព ៨នាក់ មកពី៤រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង និងខេត្តសៀមរាប។

គ្រូបង្វឹករូបនេះ បន្ថែមថា បើនិយាយពីកីឡាករ គឺមានគុណផលខ្ពស់ ពីព្រោះធ្លាប់ហ្វឹកហាត់ និងធ្លាប់ឆ្លងកាត់ការប្រកួត អន្តរជាតិ ដូចជា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ ។ដផយឡែកសម្រាប់កីឡាការិនីវិញនៅមានកម្រិត ដោយសារតែទើបជ្រើសរើសយកមកហ្វឹកហាត់ ដូច្នេះបទពិសោធន៍ និងបច្ចេកទេសមានតិចតួច។

យ៉ាងណាក៍ដោយក្រោមការយកចិត្តទុកដាក់របស់ប្រធានសហព័ន្ធ នៅដើមឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធកីឡា វាយសីកម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិក ជនមានពិការភាព ទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេលវែង ឬឯម៉ាឡេស៊ី តាមរយៈការសម្របសម្រួលពីលោក Sambenthan Sivaperumal នាយកប្រតិបត្តិផ្នែកវាយសីអភិវឌ្ឍអាស៊ី ដែលមកពីសហព័ន្ធកីឡាវាយសីអាស៊ី។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់កីឡាចំនួន១៣ប្រភេទ ស្មើរជាង៤០០វិញ្ញាសា ឲ្យអត្តពលិកប្រកួតប្រជែង។ ក្នុងនោះសម្រាប់កីឡាវាយសី កម្ពុជាបានត្រៀមកីឡាករ – កីឡាការិនី កីឡាវាយសីជនមានពិការភាព ៨នាក់ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


