កីឡា
ត្រឹមជាង១ឆ្នាំ កីឡាករគុនខ្មែរ៩រូបឈ្នះរង្វាន់រថយន្តថ្មី
កីឡាករ កីឡាការិនីគុនខ្មែរកាន់តែមានជីវភាពធូរធារតាមរយៈការឡើងប្រកួតដែលមានតម្លៃខ្លួនខ្ពស់ ប្រាក់រង្វាន់ច្រើន និងប្រាក់ឧបត្ថម្ភផ្សេងៗ។ កីឡាករ កីឡាការិនីជាច្រើនបានកំពុងកសាងផ្ទះថ្មី ទិញសម្ភារប្រើប្រាស់ល្អ ម៉ូតូ និងរថយន្តតាមរយៈអាជីពឈឺខ្លួនមួយនេះដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។
បើនិយាយកីឡាករដែលឡើងប្រកួតទទួលបានរង្វាន់គឺស្ទើរតែនឹកស្មានមិនដល់ក្នុងរយៈប្រមាណជាងមួយឆ្នាំចុងក្រោយ។ កីឡាករ៩នាក់ទទួលបានរង្វាន់រថយន្តតាមរយៈការឡើងប្រកួត។
- ពេជ្រ សម្បត្តិ

ពេជ្រ សម្បត្តិ ទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង បន្ទាប់ពីទទួលបានប្រជាប្រិយភាពជាងគេក្នុងចំណោមបេក្ខភាព៤រូបដែលបានចូលរួមប្រកួតកាលពីឆ្នាំ២០២៣។
- ធឿន ធារ៉ា

អ្នកលេងពូថៅដៃ ធឿន ធារ៉ា ទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង បន្ទាប់ពីបានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ប្រកួត 8 Men Tournament ដោយរូបគេបានយកឈ្នះដៃគូ៣នាក់ក្នុងមួយរាត្រី កាលពីចុងឆ្នាំ២០២៣។
- អេ អាំម៉ារីនភូថង

កូនប្រុសរបស់លោកគ្រូ អេ ភូថង ទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង បន្ទាប់ពីបានក្លាយជាបេក្ខភាពផ្តួលដៃគូបានលឿនជាងគេក្នុងចំណោមកីឡាករដែលមានឈ្មោះប្រកួតនៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០២៣។
- លន បញ្ញា

កីឡាករសំបូរក្បាច់ លន បញ្ញា បានផ្តួលមិត្តរួមជាតិ មឿន សុខហ៊ុច ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់រង្វាន់រថយន្តថ្មី១គ្រឿង បន្ទាប់ពីជុំទី១បានផ្តួលដៃគូបរទេសកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
- ឃីម បូរ៉ា

ឃីម បូរ៉ា បានផ្តួលដៃគូនៅជុំទី១ជាកីឡាករបរទេស និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីយកឈ្នះមិត្តរួមជាតិ សាន់ គុនខ្មែរ ទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង កាលពីខែតុលា ឆ្នាំ២០២៣។
- បឺត សង្ឃឹម

នៅជុំទី១ បឺត សង្ឃឹម បានផ្តួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី១ និងបានបន្តផ្តួលមិត្តរួមជាតិ វ៉ាន់ វឿន ក្នុងទឹកទី១ វគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
- ចាន់ ប៊ុនហឿន

ជាថ្មីម្តងទៀត មឿន សុខហ៊ុច ទទួលបានឱកាសប្រកួតដណ្តើមរង្វាន់រថយន្តជាលើកទី២ ប៉ុន្តែរូបគេនៅតែធ្វើមិនបានសម្រេចដោយបានចាញ់មិត្តរួមជាតិ ចាន់ ប៊ុនហឿន ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះ ចាន់ ប៊ុនហឿន បានក្លាយជាម្ចាស់រថយន្តថ្មី។
- ហង្សសុវណ្ណ ចាន់សុធី

អ្នកប្រដាល់ ហង្សសុវណ្ណ ចាន់សុធី មិនស្ថិតនៅក្នុងក្រសែភ្នែកមហាជនទេក្នុងចំណោមបេក្ខភាពបេក្ខភាពទាំង៨រូប ប៉ុន្តែរូបគេបានបង្កការភ្ញាក់ផ្អើល។ នៅជុំទី១ រូបគេបានផ្តួល ផន លីហួរ ក្នុងទឹកទី១ និងផ្តួលមិត្តរួមជាតិ ឡុង ជិន ទឹកទី១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ រូបគេបានផ្តួល ពុធ សំបូរ ក្នុងទឹកទី៥ដើម្បីក្លាយជាម្ចាស់រថយន្តថ្មី។
- ពុធ សំបូរ

បន្ទាប់ពីបរាជ័យលើកទី១ ពុធ សំបូរ មិនបានធ្វើឲ្យឱកាសប្រកួតដណ្តើមរថយន្តលើកទី២កន្លងហួសឡើយ។ នៅជុំទី១ រូបគេបានផ្តួល ទូត ដេវីត ឲ្យសន្លប់ក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្របានផ្តួល ស៊ន រ៉ាគីម ក្នុងទឹកទី២ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីក្លាយជាម្ចាស់រថយន្តថ្មី៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ