កីឡា
បង្កើនប្រសិទ្ធភាពការងារ សហព័ន្ធគុនខ្មែរលែងដាក់អគ្គលេខាធិការពីគណៈកម្មការប្រតិបត្តិ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើមហាសន្តិបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ដោយបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិត្តិថ្មី កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។
លោក ខូវ ឆាយ បានក្លាយជាប្រធានគណៈកម្មការប្រតិបត្តិថ្មីនៃសហព័ន្ធគុនខ្មែរ អាណត្តិទី៨ (២០២៥-២០២៩) និងមានអនុប្រធាន និងសមាជិក១៨រូបផ្សេងទៀត ប៉ុន្មានគ្មានអគ្គលេខាធិការទេ។

លោក ហេង សុឃន ដែលជាអគ្គលេខាធិការចាស់ត្រូវបានគណៈកម្មការប្រតិបត្តិថ្មីដាក់ឲ្យក្លាយជាសមាជិក។ លោក ខូវ ឆាយ ដែលទើបជាប់ឆ្នោតជាប្រធានថ្មីបានឲ្យដឹងថា បុគ្គលដែលនឹងមកកាន់តួនាទីជាអគ្គលេខាធិការគឺមិនមែនជាមនុស្សស្ថិតនៅក្នុងគណៈកម្មការប្រតិបត្តិទាំង១៩រូបទេ ប៉ុន្តែជាបុគ្គលមកពីស្ថាប័នផ្សេង និងមិនជាប់ពាក់ព័ន្ធនឹងក្លិប គ្រូបង្វឹក កីឡាករ និងកីឡាការិនីឡើយ។
លោក ខូវ ឆាយ បានលើកឡើងថា មានកត្តាជាច្រើនដែលត្រូវជ្រើសរើសបុគ្គលមកពីស្ថាប័នផ្សេងដើម្បីមកកាន់តួនាទីជាអគ្គលេខាធិការ។ បុគ្គលនោះត្រូវតែមានពេលវេលាបំពេញការងារគ្រប់គ្រាន់។ បុគ្គលនោះត្រូវតែមានសមត្ថភាពទាំងកិច្ចការដ្ឋបាល ភាសា និងបច្ចេកវិទ្យា ដើម្បីឲ្យការងារមានប្រសិទ្ធភាព។ បុគ្គលនោះមិនជាប់ពាក់ព័ន្ធនឹងក្លិប កីឡាករ កីឡាការិនី ឬអ្នកចាប់គូ។ ចំណុចនេះពិតជាសំខាន់ណាស់ដើម្បីធានាបាននូវការងារដោយរលូនគឺគ្មានការប្រកាន់បក្ខពួក ផ្តល់ការចាប់គូស្មើភាពដល់កីឡាករ កីឡាការិនីមកពីគ្រប់ក្លិបទាំងអស់។

លោក ហេង សុឃន ដែលជាអគ្គលេខាធិការចាស់គឺជាប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូច្នេះលោកមានការងារច្រើនដែលត្រូវបំពេញ។ ជាពិសេស លោកក៏គ្រប់គ្រងកីឡាករ កីឡាការិនីជាច្រើនដែលពួកគេងាយស្រួលក្នុងការងារទទួលបានឱកាសឡើងប្រកួតជាងកីឡាករ កីឡាការិនីរបស់ក្លិបផ្សេងៗទៀត។
លោក ខូវ ឆាយ បានទម្លាយឲ្យដឹងថា លោកបានសម្លឹងឃើញបុគ្គលដែលនឹងមកកាន់តួនាទីជាអគ្គលេខាធិការហើយ ប៉ុន្តែត្រូវការពេលវេលាសិក្សាស្វែងយល់ឲ្យបានលំអិតថែមទៀត។

មហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិអាណត្តិទី៨ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសាធារណជន ហើយក្នុងនោះមានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាចំនួន១៨០០០ដុល្លារអាមេរិកដើម្បីរៀបចំមហាសន្និតបាតដែលមានទាំងពិធីជប់លៀងនៅសណ្ឋាគារទំនើបទៀតផង៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច