កីឡា
មុនដល់វេនកម្ពុជា បារ៉ែន ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី តាមពេលកំណត់
ប្រទេសបារ៉ែន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ (Asian Youth Games) ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយប្រមូលផ្តុំអត្តពលិកវ័យក្មេងជាង ២០០០នាក់ មានអាយុចន្លោះពី ១៤-១៧ឆ្នាំ មកពី ៤៥ប្រទេស។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិធីដ៏ធំមួយនៅសណ្ឋាគារ Ritz-Carlton ក្នុងទីក្រុង Manama ជាកន្លែងនិមិត្តសញ្ញាផ្លូវការត្រូវបានបង្ហាញ។
ត្រូវត្រៀមរៀបចំឡើងក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីការដកខ្លួនពីម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ព្រឹត្តិការណ៍នេះនឹងមាន ២១ប្រភេទកីឡា ស្មើនឹងវិញ្ញាសាចំនួន២០៧។ លោក Faris Mustafa Alkooheji អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកបារ៉ែន បានបញ្ជាក់ពីការចូលរួមរបស់កីឡាករ-កីឡាការិនី ចំនួន ៩៤នាក់ និងកីឡាការិនីចំនួន ៩២នាក់ ព្រមទាំងវិញ្ញាសាចម្រុះផងដែរ។ ទីតាំងប្រកួតនានានឹងរួមបញ្ចូលទីតាំងល្បីៗដូចជា Khalifa Sports City, Bahrain International Circuit និង Royal Golf Club។

ថ្លែងក្នុងពិធីនោះ ព្រះអង្គម្ចាស់ Shaikh Khalid bin Hamad Al Khalifa អនុប្រធានទីមួយនៃឧត្តមក្រុមប្រឹក្សាសម្រាប់យុវជន និងកីឡា (SCYS) ប្រធានអាជ្ញាធរកីឡា (GSA) និងជាប្រធានគណៈកម្មាធិការអូឡាំពិកបារ៉ែន (BOC) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកួតនេះ ជាវេទិកាមួយដើម្បីបង្ហាញពីសម្ភារៈបរិក្ខាលំដាប់ពិភពលោក និងការប្តេជ្ញាចិត្តរបស់បារ៉ែនចំពោះយុវជន និងកីឡា។
ទ្រង់បានមានរាជបន្ទូលថា ៖«ការប្រកួតកីឡាយុវជនអាស៊ីផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីសម្ភារៈបរិក្ខាដែលមាននៅក្នុងប្រទេសបារ៉ែន»។ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការជំរុញទំនាក់ទំនងស្ថិរភាពនៅទូទាំងអាស៊ី។
រូបសញ្ញាដែលមានរាងជាភ្លើងដែលទើបនឹងបង្ហាញនេះរួមបញ្ចូលអក្សរអារ៉ាប់សម្រាប់ “បារ៉ែន” ជាមួយនឹងភ្លើងអូឡាំពិក និងនិមិត្តសញ្ញាព្រះអាទិត្យ Asian Games ដែលជានិមិត្តរូបនៃការរួបរួម មហិច្ឆតា និងការរួមបញ្ចូល។ ការរចនានេះឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាកីឡា និងរំលេចអត្តសញ្ញាណជាតិរបស់ប្រទេសបារ៉ែនតាមរយៈពណ៌ក្រហមដិតរបស់វា។

ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះក្នុងការត្រៀមខ្លួន បារ៉ែនបានឈានដល់ការប្រជែង។ លោក Alkooheji បានកត់សម្គាល់ថា ៖«បារ៉ែនមិនត្រឹមតែជាអ្នករត់ប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករត់ប្រណាំងដែលមានកម្លាំងខ្លាំង» ដែលបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសជាតិក្នុងការផ្តល់នូវព្រឹត្តិការណ៍។
លោកបណ្ឌិត Husain Al Musallam អគ្គនាយកក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសបារ៉ែន ដោយមានប្រសាសន៍ថា ៖«OCA មានទំនុកចិត្តពេញលេញលើប្រទេសបារ៉ែនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំដូចជា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនេះ»។
ស្របជាមួយនឹងការប្រកួត ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ឆ្នាំ២០២៦ នៅទីក្រុងដាកា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កីឡានៅក្នុងប្រទេសបារ៉ែន និងតំបន់អាស៊ីដ៏ធំទូលាយ។
សូមបញ្ជាក់ថា ក្រោយចប់ព្រឹត្តិការណ៍ខាងលើ នៅឆ្នាំ២០២៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវិញម្ដង សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ដែលជាលើកដំបូងផងដែរសម្រាប់ព្រះរាជាណាចក្រយើង គ្រាបច្ចុប្បន្ន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងត្រៀមខ្លួនជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនេះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣៕

ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


