Connect with us

កីឡា

កម្ពុជា ឈ្នះ​មេដាយ ៤ គ្រឿង ពី​កីឡា​យុវជន​ទ្វីប​អាស៊ី ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ តុលា

បានផុស

នៅ

កម្ពុជា ទទួល​បាន​មេដាយ​​ ៤ គ្រឿង​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ គិត​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន។

ក្រុម​កីឡាករ កីឡាការិនី​គុន​ខ្មែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដាយ​ទាំង ៤ របស់​កម្ពុជា​ដែល​រក​បាន​នៅ​ពេល​នេះ​ដោយ​កីឡាករ ឆុង វិសាល បានឈ្នះ​មេដាយ ប្រាក់១ លើ​ប្រភេទ​កីឡា​មួយ​ថៃ វិញ្ញាសា​ទម្ងន់ ៥៤គីឡូក្រាម។ កីឡាការិនី អុំ ស្រីពេញ ឈ្នះ​មេដាយ​ប្រាក់​១ លើ​ប្រភេទ​កីឡា​មួយ​ថៃ​ វិញ្ញាសា​ទម្ងន់ ៥១​គីឡូក្រាម និង​កីឡាករ ថន ចន្ធូ ឈ្នះ​មេដាយ​សំរិទ្ធ លើ​ប្រភេទ​កីឡា​មួយ​ថៃ វិញ្ញាសា​ទម្ងន់ ៥១​គីឡូក្រាម។ មេដាយ​សំរិទ្ធ ១ គ្រឿង​ទៀត​រក​បាន​ដោយ​កីឡាករ ភុក ដានីញ៉ែល លើ​ប្រភេទ​កីឡា​បញ្ចស៊ីឡាត់ វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥១​គីឡូក្រាម។

កីឡាករ ឆុង វិសាល ទទួល​មេដាយ​ប្រាក់

សម្រាប់​ការ​ឈ្នះ​មេដាយ​ ៤ គ្រឿង​នេះ កម្ពុជា កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២៦ នៃ​តារាង​មេដាយ ខណៈ​ចំណាត់​ថ្នាក់​កំពូល​តារាង គ្រប់​គ្រង​ដោយ​​ប្រទេស​ចិន ដែល​បានឈ្នះ​មេដាយ​ ៦៩​គ្រឿង លេខ​២ អ៊ូបេគីស្ថាន ឈ្នះ​មេដាយ​ ២៨​ គ្រឿង និង​លេខ​៣ ថៃ ឈ្នះ​មេដាយ​មាស ៣០​គ្រឿង។

កីឡាការិនី អុំ ស្រីពេញ ទទួល​មេដាយ​ប្រាក់

កម្ពុជា​នៅ​សល់​ប្រភេទ​កីឡា​ខ្លះ​ទៀត​ដែល​មិន​ទាន់​ប្រកួត​ដូច​ជា កីឡា​ជឺជីតស៊ូ និង​ចំបាប់​ដែល​អាច​សង្ឃឹម​រកមេដាយ​បន្ថែម​ទៀតដែរ៕

កីឡាករ ថន ចន្ធូ ទទួល​មេដាយ​សំរិទ្ធ
កីឡាករ ឆុង វិសាល
កីឡាការិនី អុំ ស្រីពេញ
កីឡាករ ថន ចន្ធូ
កីឡាករ កីឡាការិនី​គុន​ខ្មែរ និង​គ្រូ​បង្វឹក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម