កីឡា
កម្ពុជា បានចុះកុងត្រាជាផ្លូវការ ទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនទ្វីបអាស៊ី ឆ្នាំ ២០៣១
ប្រទេសកម្ពុជា បានចុះកុងត្រាជាផ្លូវការហើយដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនទ្វីបអាស៊ី (Asian Youth Games) ដែលមាន ៤៥ ប្រទេស នៅឆ្នាំ ២០៣១ បន្ទាប់ពីបានលើកកាលបរិច្ឆេទពីឆ្នាំ ២០២៩។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក និងលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយលោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន។

កិច្ចសន្យានេះជាយន្តការប្រតិបត្តិស្តង់ដា សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន ឆ្នាំ ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឲ្យបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ។ ពិសេសការបញ្ជាក់ និងធានាឲ្យបាននូវព្រឹត្តិការណ៍ប្រកួតដែលប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឺងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង ៤៥ ប្រទេសត្រៀមចូលរួម។
ចលនាអូឡាំពិកកម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទេកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ផងដែរ។ សូមជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ទ្វីបអាស៊ី។

ដើមឡើយ កម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០២៩ ប៉ុន្តែដោយសារ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្លាស់ប្តូរគោលការណ៍ថ្មីពោលគឺ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវរៀបចំរាល់ ២ ឆ្នាំម្តង ខណៈពីមុនធ្វើរាល់ ៤ ឆ្នាំម្តង ដូច្នេះដើម្បីត្រៀមខ្លួនឲ្យបានល្អគ្រប់ជ្រុងជ្រោយ កម្ពុជាសម្រេចទទួលធ្វើនៅឆ្នាំ ២០៣១៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


