Connect with us

កីឡា

លោក​ ផាត​ សូដា​ មួយ​ប្រកួត​ដែល​ វិសាល​ ឈ្នះ​ថៃ​ផ្អើល​អ្នក​ចូលរួម​សរសើរ​ថា​ខ្មែរ​ខ្លាំង​

បានផុស

នៅ

លោក​ ផាត​ សូដា​ ដែ​ល​ជា​គ្រូ​ជំនួយ​ជម្រើសជាតិថ្នាល​ ដែល​បាន​ចូលរួម​ដឹកនាំ​សិស្ស​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ថ្មីៗ​នេះ​ថា​ការ​ឈ្នះ​របស់​ ឆុង​ វិសាល​ លើ​កីឡាករ​ថៃ​ធ្វើ​ឲ្យ​ផ្អើល​ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​ និង​សរសើរ​​ថា​កីឡាករ​ខ្មែរ​ខ្លាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ផាត​ សូដា​

លោក​ ផាត​ សូដា​ បាន​ឲ្យ​ដឹង​ពេល​មក​ដល់​កម្ពុជា​វិញ​ថា​ រំលឹក​ទៅ​ការ​ឈ្នះ​របស់​ ឆុង​ វិសាល​ លើ​អ្នក​ប្រដាល់​ថៃ​គឺ​អ្នក​ចូលរួម​មាន​ទាំង​កីឡាករគ្រូ​បង្វឹក​បណ្ដា​ប្រទេសផ្សេងៗ​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ខ្មែរ​ខ្លាំង​រហូត​អាចយក​ឈ្នះ​លើ​ប្រទេស​នេះ​បាន។​ ម្នាក់ៗ​សរសើរ​កីឡាករ​ខ្មែរ​ខ្លាំង​ ​មាន​សមត្ថភាព​ និង​ពូកែ។​

ក្រុមគុនខ្មែរ​ឈ្នះមេដាយ

កីឡាករ​ថៃ​ Chanthachaem Suphak ម្នាក់​នេះ​គឺ​ពុះកញ្ជ្រោល​ខ្លាំង​ចង់​ឈ្នះ​ខ្មែរ​នៅការ​ប្រកួតនោះណាស់​​ស្រប​ពេលត្រូវ​​ប៉ះ​ដៃគ្នាសម្ដែង​ការ​គួរសមមុន​ចាប់​ផ្ដើម​ប្រកួត​ក៏​មិន​គួរសមទៀត​ហើយ​ថែម​ទាំង​ទាត់​ វិសាល​ ភ្លាមៗ​ពេលនោះ​ទៀត។​ យ៉ាងណា​លោក​ដឹង​ថា​ប្រភេទ​កីឡាករ​ដែល​ចង់​ឈ្នះ​ខ្លាំង​បែបនេះ​គឺ​ដឹងតែ​ចូល​វាយ​មក​រហូត​ហើយ ដូច្នេះ​ត្រូវ​តែ​វាយ​តាម​បច្ចេកទេស​មូយ​ៗ​ និង​ចេញ​អាវុធ​កាត់​ឲ្យ​បាន​ច្រើនរហូត​អាច​យក​ឈ្នះ​យ៉ាង​ល្អ​ទៀត​ផង។​

កីឡាករ សៅយ៉ាន់ វិសាល

រំលឹក​ទៅ​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់​ ឆុង​ វិសាល​ ឬ​ សៅយ៉ាន់​ វិសាល​ នៃ​ព្រឹត្តិការណ៍​កីឡា​យុវជុន​អាស៊ី​ លើក​ទី៣​ នៅ​បារ៉ែន​ ​គឺ​ប៉ះ​កីឡាករ​ថៃ​ Chanthachaem Suphak លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​​ដែល​ជា​ការ​ប្រកួត​ចាញ់​ធ្លាក់ៗ​។​ យ៉ាងណា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​នេះ​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ ខាង​លើ​ធ្វើ​បាន​ល្អ​ដោយ​យក​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ថៃ​ និង​បន្ត​ដំណើរ​រហូត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​មួយ​នេះ។​ ក្រុម​គុន​ខ្មែរ​រក​បាន​មេដាយ​រហូត​ ៣គ្រឿង​ជូន​ប្រទេស​កម្ពុជា​ និង​បាន​បញ្ចប់​ភារកិច្ច​វិលត្រឡប់​មក​ដល់​មាតុភូមិ​វិ​ញ​ហើយ៕​

រូបភាព NOCC

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម