កីឡា
លោក សឿ វណ្ណៈ ថា ឈ្នះ២ ឬ៣ ក៏អស្ចារ្យសម្រាប់ការប្រកួតនៅអេស្ប៉ាញថ្ងៃសៅរ៍នេះ
លោក សឿ វណ្ណៈ ស្ថាបនិកកម្មវិធីប្រដាល់គុនខ្មែរស៊ុបភើហ្វៃ បានចាត់ទុកការប្រកួតគុនខ្មែរដណ្តើមខ្សែក្រវាត់ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពិបាកខ្លាំងសម្រាប់កីឡាករគុនខ្មែរ។

លោក សឿ វណ្ណៈ ដែលជាអ្នករៀបចំកម្មវិធីប្រកួតនៅក្រៅប្រទេសនេះបានរៀបរាប់ថា ធម្មតាការរៀបចំមិនថានៅកន្លែងណាទេ ប្រទេសជាម្ចាស់ផ្ទះតែងមានប្រៀប។ ពេលខាងគេមកកម្ពុជា គឺកីឡាករកម្ពុជាមានប្រៀប។ ពេលកីឡាករកម្ពុជាទៅប្រទេសគេ គឺកីឡាករគេមានប្រៀប។ ការមានប្រៀបនេះគឺទាំងសមត្ថភាពរបស់កីឡាករ និងក្នុងនាមជាម្ចាស់ផ្ទះដែលឈរចាំប្រកួត។ ជាក់ស្តែង សម្រាប់ការប្រកួតនៅអេស្ប៉ាញលើកនេះ កីឡាករគុនខ្មែរនឹងពិបាកខ្លាំង ពីព្រោះត្រូវធ្វើដំណើរឆ្ងាយ និងចាញ់អាកាសធាតុត្រជាក់។
ស្ថាបនិករូបនេះបាននិយាយពីកីឡាករបរទេសថា ៖«សំខាន់ការប្រកួតនេះ ខាងអេស្ប៉ាញ គេអត់ចង់ចាញ់យើងទេ ហើយយើងក៏អត់ចង់ចាញ់គេដែរ។ យើងដាក់កីឡាករកម្រិតលំដាប់គឺ ប៊ុន សុធា និង គឿម សុវណ្ណគីម។ សម្រាប់កីឡាករកម្ពុជាទាំងពីរនេះទម្ងន់៥៤គីឡូគឺលំដាប់ជួរមុខ។ ដូច្នេះមានន័យថា យើងរើសអស់ហើយដើម្បីប៉ះលេខ១របស់អេស្ប៉ាញ និងលេខ១របស់អង់គ្លេស»។

លោក សឿ វណ្ណៈ បន្តថា ៖«កីឡាករកម្ពុជាទាំងពីរអត់អាចជួបគ្នាជុំដំបូងទេ គឺជួបដៃគូបរទេសសិន។ មុនការប្រកួត១ថ្ងៃគឺចាប់ឆ្នោត។ ខាងគេត្រៀមខ្លួនបានល្អណាស់។ គ្រប់គូទាំងអស់ គេដាក់សុទ្ធតែលំដាប់លើយើងតែម្តង។ គេចង់ឈ្នះយើងទាំងអស់។ ការប្រកួតលើកនេះតានតឹងខ្លាំង។ កីឡាករយើង៥នាក់ទៅលើកនេះ បើសិនឈ្នះ២ ឈ្នះ៣ក៏ជារឿងមួយល្អដែរ ពីព្រោះធ្លាប់តែហៅគេមកស្រួលៗ។ ចៅក្រមយើង អាជ្ញាកណ្តាលយើង ទឹកដីយើង យើងធ្វើអ្វីក៏បានដែរ តែយើងទៅគេគឺជារឿងផ្សេងមួយទៀត។ បើយើងឈ្នះនៅទឹកដីគេគឺជាពិតជាអស្ចារ្យ»។
លោកបានបញ្ជាក់ថា កីឡាករ Kevin Martinez លំដាប់លេខ១នៅប្រទេសអេស្ប៉ាញ។ រូបគេជាម្ចាស់ខ្សែក្រវាត់ពិភពលោក ម្ចាស់ខ្សែក្រវាត់ទ្វីបអឺរ៉ុប និងជាម្ចាស់ជើងឯកជាតិអេស្ប៉ាញ៤សម័យកាល។
លោកថា ៖«កីឡាករម្នាក់នេះត្រូវបានចាត់ទុកជាបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការឈ្នះខ្សែក្រវាត់ ប៉ុន្តែត្រូវឆ្លងកាត់ ប៊ុន សុធា និង គឿម សុវណ្ណគីម។ ចំណែកបេក្ខភាពម្នាក់ទៀតគឺ Thai Barlow គឺជាជើងឯកនៅប្រទេសអង់គ្លេស។ គាត់បានប្រឡូកជោកជាំហើយនៅសង្វៀនធំៗរបស់ថៃ»។
ចំណែក ឃីម បូរ៉ា ត្រូវប្រកួតជាមួយកីឡាករអេស្ប៉ាញ Mario Alvarez សម្រាប់ការដណ្តើមខ្សែក្រវាត់គុនខ្មែរស៊ុបភើហ្វៃទម្ងន់៦១គីឡូក្រាម។ កីឡាករអេស្ប៉ាញម្នាក់នេះធ្លាប់ឈ្នះ ឈុត សេរីវ៉ាន់ថង ក្នុងទឹកទី១ និងចាញ់ពិន្ទុ មាស ប៊ុនថេន។
គូប្រកួត
- ឃីម បូរ៉ា vs Mario Alvarez (ដណ្តើមខ្សែក្រវាត់)
- ហុងសុវណ្ណ ចាន់សុធី vs Richi Alvarez (មិត្តភាព)
- ឃីម ឌីមី vs Gonzalo Tebar (មិត្តភាព)
- ប៊ុន សុធា, គឿម សុវណ្ណគីម, Kevin Martinez និង Thai Barlow (ដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុង)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


