កីឡា
ពុធ សំបូរ នឹងជាកីឡាករកម្ពុជាទី១ បើឈ្នះ Wanchaloem ដណ្តើមខ្សែក្រវាត់ WBC ស្អែក
កីឡាករកម្ពុជា ពុធ សំបូរ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់មួយថៃ WBC ជាមួយកីឡាករថៃ Wanchaloem Chanajan នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសអូស្ត្រាលី។
កីឡាករកម្ពុជា២រូបហើយបានទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅប្រទេសអូស្ត្រាលី ប៉ុន្តែមិនទាន់មានកីឡាករណាស្ពាយខ្សែក្រវាត់កម្រិតពិភពលោកមួយនេះមកទឹកដីកំណើតឡើយ។

កាលពីឆ្នាំ២០០៨ លោក ជ័យ កុសល កាលនៅជាកីឡាករ បានទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC ប៉ុន្តែបានចាញ់កីឡាករថៃ។ ទោះជាយ៉ាងណា ការប្រកួតនោះត្រូវបានលោកប្រាប់ថា ដំបូងឡើយ លោកមិនបានដឹងពីការប្រកួតនោះគឺជាការប្រកួតដណ្តើមខ្សែក្រវាត់ឡើយ។ ទាល់តែទៅដល់អូស្ត្រាលីទើបលោកដឹងជាការប្រកួតដណ្តើមខ្សែក្រវាត់។
បន្ទាប់មកនៅឆ្នាំ២០២៤ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម២សម័យកាល បឺត សង្ឃឹម ទទួលបានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ WBC ជាមួយកីឡាករថៃ Yothin នាថ្ងៃទី១៧ ខែកុម្ភៈ នៅប្រទេសអូស្ត្រាលី។ ពេលនោះ កីឡាករកម្ពុជាត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី១ បន្ទាប់ពីបែកឈាមលើភ្នែក។

ពេលនេះដល់វេន អ្នកលេងរន្ទះជើង ពុធ សំបូរ ត្រូវប៉ះខ្លាចាស់ថៃ Wanchaloem ដណ្តើមខ្សែក្រវាត់ WBC នៅអូស្ត្រាលីទៀត។ កីឡាករថៃម្នាក់នេះបានប្រឡូកក្នុងអាជីពប្រដាល់ជាង២០ឆ្នាំ និងធ្លាប់ឡើងសង្វៀនរាប់រយដង។ រូបគេជាម្ចាស់់ខ្សែក្រវាត់នៅសង្វៀនប៉ុស្តិ៍លេខ៧ថៃ និងជាម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៣ថៃ ព្រមទាំងជាគ្រូបង្វឹកប្រដាល់មួយថៃផងដែរ។ រូបគេមានបទពិសោធច្រើនប្រកួតនៅប្រទេសចិន និងអូស្ត្រាលី។
និយាយពី ពុធ សំបូរ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងនាប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីទទួលបានឱកាសប្រកួតដណ្តើមរង្វាន់រថយន្តដល់ទៅ២លើក។ លើកទី១ រូបគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់កីឡាករ ហង្សសុវណ្ណ ចាន់សុធី និងលើកទី២បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ យកឈ្នះ ស៊ន រ៉ាគីម ដើម្បីក្លាយជាម្ចាស់រង្វាន់រថយន្តដ៏ថ្មីសន្លាង។
ការប្រកួតចុងក្រោយ ពុធ សំបូរ បានចាញ់មិត្តរួមជាតិ សុខ ធី ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នៅខេត្តស្វាយរៀង។

រង់ចាំទាំងអស់គ្នានៅរសៀល ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចេញពីទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថាតើ ពុធ សំបូរ នឹងក្លាយជាកីឡាករកម្ពុជាទី១ដែលនាំយកខ្សែក្រវាត់ WBC មកកាន់ទឹកដីកំណើតបានឬយ៉ាងណា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ