កីឡា
លោក Muñoz ឲ្យប្រយ័ត្នកីឡាករបរទេស២រូបក្នុងការវាយបកយប់នេះ
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានឲ្យកូនក្រុមរបស់លោកគ្រប់គ្រងបាល់ឲ្យបានច្រើនតាមលទ្ធភាពដែលអាចទៅរួចដើម្បីកុំឲ្យដៃគូមានឱកាសវាយបកតាមរយៈខ្សែប្រយុទ្ធបរទេស២នាក់ដ៏សំខាន់។

ក្នុងសន្និសីទសារព័ត៌មាន លោក Josep Muñoz បានលើកឡើងថា ការត្រៀមខ្លួនលើកនេះ ចំណុចសំខាន់គឺត្រូវគ្រប់គ្រងបាល់ឲ្យបានច្រើន។ អ្វីដែលសំខាន់ធ្វើយ៉ាងណាមិនឲ្យដៃគូមានឱកាសក្នុងការវាយបក ហើយក៏មិនបណ្តោយឲ្យលេងបាល់លើបានច្រើនដែរ ពីព្រោះ Shan United មានខ្សែប្រយុទ្ធបរទេសពីរនាក់ដែលបង្កគ្រោះថ្នាក់ខ្លាំង។
ខ្សែប្រយុទ្ធបរទេសដ៏សំខាន់របស់ Shan United គឺកីឡាករ Efrain Rintaro សញ្ជាតិប្រេស៊ីល និងកីឡាករ Moussa Bakayoko សញ្ជាតិកូតឌីវ័រ។

កីឡាករ Efrain Rintaro អាយុ៣៣ឆ្នាំ កម្ពស់១.៨៧ម៉ែត្រដែលមានបទពិសោធច្រើនមែន។ គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់២០២៤ ពោលគឺរយៈពេល១៤ឆ្នាំចុងក្រោយ រូបគេបានលេងឲ្យក្លិបជាច្រើននៅប្រទេសជប៉ុន និងចុងក្រោយចូលរួមជាមួយក្លិប Shan United របស់ប្រទេសមីយ៉ាន់ម៉ា។ សម្រាប់ការបង្ហាញខ្លួន១៧លើកឲ្យក្លិបនៅមីយ៉ាន់ម៉ា រូបគេរកបាន៧គ្រាប់។
ចំណែកកីឡាករ Moussa Bakayoko អាយុ២៨ឆ្នាំ កម្ពស់១.៨១ម៉ែត្រ ក៏មានបទពិសោធច្រើនដែរគិតចាប់តាំងពីឆ្នាំ២០១៥មក។ ចន្លោះឆ្នាំ២០១៧-២០១៩ រូបគេលេងនៅក្លិប Shirak របស់ប្រទេសអាមេនីដោយបង្ហាញខ្លួន៧៣លើក រកបាន១៦គ្រាប់។ រដូវកាល២០២២-២០២៣ រូបគេបានវិលត្រឡប់ទៅក្លិប Shirak វិញដោយបានលេង៣៤ប្រកួត រកបាន៧គ្រាប់។ ចុងក្រោយ រូបគេចូលរួមជាមួយ Shan United ក្នុងឆ្នាំ២០២៤ដោយបង្ហាញខ្លួន១០លើក រកបាន៤គ្រាប់។

ក្រៅពីខ្សែប្រយុទ្ធបរទេសទាំងពីរខាងលើ Shan United មានខ្សែបម្រើសញ្ជាតិហ្គាណា Mark Sekyi និងខ្សែការពារសញ្ជាតិកាមេរ៉ូន William Nyakwe ដូច្នេះក្រុមជើងឯកមីយ៉ាន់ម៉ានេះមានកីឡាករបរទេសតែ៤នាក់ប៉ុណ្ណោះ ប៉ុន្តែកីឡាករមីយ៉ាន់ម៉ាក៏សុទ្ធតែមានគុណភាពល្អ ដែលបានក្លាយជាក្រុមល្អជាងគេបំផុតប្រចាំប្រទេសមួយនេះ។

ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៧យប់នេះ ទទួល ក្រុម Shan United ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League រដូវកាល២០២៤-២៥ មុនពេលទៅទឹកដីមីយ៉ាន់ម៉ាវិញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»