Connect with us

កីឡា

រឿង​ សោភ័ណ្ឌ ធន់ រិទ្ធី ពេជ្រ សម្បត្តិ​​ អេ យ៉ានុត​ នឹង​ហោះ​ទៅ​សហរដ្ឋអាមេរិក​ ថ្ងៃទី៥​ មេសា​

បានផុស

នៅ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ដឹកនាំ​ដោយ​លោក ខូវ​ ឆាយ​ នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី៥​ ខែ​មេសា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​ ៤រូប ​រួម​មាន​ រឿង​ សោភ័ណ្ឌ​ ធន់​ រិទ្ធី​ ពេជ្រ​ សម្បត្តិ​ និង​កីឡា​ការិនី អេ យ៉ានុត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុក រឿង​ សោភ័ណ្ឌ

នេះ​បើ​តាម​ការ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ម្សិលមិញ​នេះ​ជើង​ខ្លាំង​របស់​កម្ពុជា​នឹង​ចេញ​ទៅ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដើម្បី​ប្រកួត​បង្ហាញ​ក្បាច់គុន​មរតកដូច​តា​ផង​ និង​បង្កើន​ចំណង​មិត្តភាព​លើ​វិស័យ​កីឡា​នៅ​ទីនោះ​ផង។​

តាម​ការឲ្យ​ដឹង​ខ្លីៗ​ពី​ រឿង​ សោភ័ណ្ឌ​ បាន​បញ្ជាក់​ថា​ ការ​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​នោះ​គឺជារឿង​ពិត​មែន​ហើយ។ ​រូប​គេ​ និង​កីឡាករ​ កីឡាការិនី​ សរុប​ទាំង​៤នាក់​ នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ទី៥​ ខែមីនា​ និង​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី១២​ ខែ​មេសា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម