កីឡា
កីឡាករ ផល សុភ័ណ្ឌ ចង់បន្សល់ឈ្មោះក្នុងគុនខ្មែរនៅពេលខ្លួនឈប់ទៅដោយសម្រេចចិត្តធ្វើរឿងនេះ…
អ្នកប្រដាល់ល្អកែង ផល សុភ័ណ្ឌ ថាក្នុងនាមជាអ្នកប្រដាល់មួយរូបដែលបានប្រឡូកជាយូរឆ្នាំមកហើយគឺពិតជាចង់បន្សល់កេរ្តិ៍ឈ្មោះនៅពេលខ្លួនចូលនិវត្តន៍នៅថ្ងៃខាងមុខ ដូច្នេះហើយទើបសម្រេចចិត្តបង្កើតក្លឹបប្រដាល់មួយទុកបង្ហាត់សិស្សតទៅមុខទៀត។

កីឡាករ ផល សុភ័ណ្ឌ
ផល សុភ័ណ្ឌ បានប្រាប់ពីគោលបំណងនៃការបើកក្លឹបថ្មី ផលសុភ័ណ្ឌគុនខ្មែរ នេះឡើងគឺចង់បន្សល់ទុកកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យគុនខ្មែរនេះបន្តទៀតនៅពេលខាងមុខដែលរូបគេឈប់ឡើងប្រកួតក្ដី។ ដូច្នេះហើយក៏នៅមានក្លឹប នៅមានឈ្មោះបន្តទៀតដែរលើវិស័យប្រដាល់គុនខ្មែរនេះ។

ក្លឹបថ្មីរបស់ ផល សុភ័ណ្ឌ
ជើងខ្លាំងមកពីខណ្ឌដង្កោរូបនេះបន្ថែមទៀតថា ដោយមើលឃើញថាបច្ចុប្បន្ននេះទីផ្សារប្រកួតមានច្រើន ប៉ុន្តែនៅខ្វះធនធានកីឡាករមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ។ ការបើកក្លឹបថ្មីនេះជាការរួមចំណែកអភិរក្សក្បាច់គុនខ្មែរផង និងបង្កើនធនធានឲ្យមានកាន់តែច្រើនផង។ សុភ័ណ្ឌ លើកឡើងទៀតថាឥឡូវនេះក៏កំពុងប្រកាសជ្រើសរើសសិស្សថ្មីដែលចង់ហ្វឹកហាត់គុនខ្មែរផងដែរ ដូច្នេះអ្នកចង់ហាត់អាចទាក់ទងទៅខ្លួនបាន។

ក្លឹបថ្មីរបស់ ផល សុភ័ណ្ឌ
បញ្ជាក់ដែរថា ក្លឹបថ្មីរបស់ ផល សុភ័ណ្ឌ នេះមានឈ្មោះថា ផលសុភ័ណ្ឌគុនខ្មែរ មានទីតាំងនៅភូមិពោធិ៍ដុះ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (តំបន់ស្ទឹងព្រែកត្នោត)។ ទំនាក់ទំនងទៅហ្វេសបុករបស់លោកដែលមានឈ្មោះថា ផល សុភ័ណ្ឌ ឬតាមតេឡេក្រាមលេខ 097 341 251 8 / 096 864 221 0 / 015 404 368៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


