កីឡា
ដំណឹងល្អ! ក្លិបព្រះខ័នរាជស្វាយរៀង នឹងបើកកន្លែងអង្គយបន្ថែម ដើម្បីអ្នកគាំទ្រ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រោងនឹងបើកកន្លែងអង្គុយបន្ថែមទៀតសម្រាប់អ្នកគាំទ្រទស្សនា វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រវាងក្លិប ព្រះខ័នរាជស្វាយរៀង និង Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្លិបបានព្រះខ័នរាជស្វាយរៀង បានប្រកាសថា ៖«អាស្រ័យដោយមានតម្រូវការខ្ពស់ពីសំណាក់បងប្អូន អ្នកគាំទ្របាល់ទាត់ជាតិទាំងអស់គ្នា ពួកយើងនឹងធ្វើការបើកកន្លែងអង្គុយបន្ថែមសម្រាប់ការប្រកួតថ្ងៃទី១០ ខែឧសភា។ សូមរង់ចាំការប្រកាសជាផ្លូវការរបស់យើងនៅថ្ងៃច័ន្ទ ទី៥ ខែឧសភា សម្រាប់ការបើកលក់សំបុត្របន្ថែម»។
សេចក្តីប្រកាស បានបន្ថែមថា ៖«យើងខ្ញុំពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការយោគយល់ និងការង់ចាំរបស់អ្នកគ្រប់គ្នា។ សូមអរគុណ!»។

គម្រោងបន្ថែមកន្លែងអង្គុយនេះកើតមានឡើង បន្ទាប់ពីសំបុត្រចំនួន៥៣០០០សន្លឹកត្រូវបានដាក់លក់ទាំងនៅលើ App និងនៅតាមទីតាំងផ្ទាល់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ សំបុត្រតាម App ចំនួន២ម៉ឺនសន្លឹកត្រូវបានលក់អស់នៅថ្ងៃទី១ ខណៈសំបុត្រជាង៣ម៉ឺនសន្លឹកទៀតត្រូវបានដាក់លក់រហូតដល់ថ្ងៃទី៣ ខែឧសភានេះ ប៉ុន្តែនៅមានអ្នកគាំទ្រជាច្រើនទៀតមិនទាន់អាចស្វែងរកទិញសំបុត្រនៅឡើយ។
ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនាផ្ទាល់៦ទៅ៧ម៉ឺននាក់ ដូច្នេះការបើកកន្លែងអង្គុយថ្មីគឺកាន់តែផ្តល់ឱកាសឲ្យអ្នកគាំទ្របានទៅទស្សនាផ្ទាល់កាន់តែច្រើន ហើយនឹងក្លាយជាចំនួនបំបែកកំណត់ត្រាអ្នកគាំទ្របំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League ដោយមិននិយាយត្រឹមតែរដូវកាល២០២៤-២៥នេះ ប៉ុន្តែគិតចាប់តាំងពីពានរង្វាន់នេះកើតឡើងតាំងពីឆ្នាំ២០០៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


