កីឡា
គុនខ្មែរបោះជំហានទៅរៀបចំព្រឹត្តិការណ៍ប្រកួតក្នុងរដ្ឋទី៣ នៅសហរដ្ឋអាមេរិក
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ នៅរដ្ឋទី៣ លើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ពីរលើកកន្លងមកនៅសហរដ្ឋអាមេរិកទទួលបានជោគជ័យ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បានឲ្យដឹងថា លោក និងលោក គង់ វិសាល តំណាងស្ថានីយ៍ទូរទស្សន៍បាយ័នដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងក្រុមការងារបានធ្វើដំណើរទៅដល់ទីក្រុង Lowel រដ្ឋ Massachusetts ដោយបានជួបលោក Sokhary Chau អតីតអភិបាលក្រុង Lowell និងបច្ចុប្បន្នជាក្រុមប្រឹក្សាក្រុង Lowell ព្រមទាំងលោក Kevin Coughlin ប្រធានស្ថាប័នប្រដាល់ Golden Gloves ប្រចាំរដ្ឋ Massachusetts ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍គុនខ្មែរ លើកដំបូងក្នុងប្រវត្តិសាស្ត្រនៅទីក្រុង Lowell។ ទីក្រុងនេះមានប្រជាពលរដ្ឋខ្មែររស់នៅជាង៣ម៉ឺននាក់។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះបានបន្ថែមថា ក្នុងការជួបសំណេះសំណាលនោះក៏មានវត្តមានលោក Rady Mom តំណាងរាស្ត្ររដ្ឋ Massachusetts ចំនួន៥អាណត្តិជាប់គ្នា។ លោក Rady Mom ជាជនជាតិខ្មែរដែលបានកាន់តួនាទីជាប្រវត្តិសាស្ត្រជាអាជ្ញាធរ និងជាតំណាងរាស្ត្ររបស់រដ្ឋការអាមេរិក។
នៅមិនទាន់ប្រកាសកាលបរិច្ឆេទច្បាស់លាស់ទេសម្រាប់ព្រឹត្តិការណ៍គុនខ្មែរលើកទី៣នៅសហរដ្ឋអាមេរិក ប៉ុន្តែទំនងជាមិនយូរប៉ុន្មានឡើយ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោមការដឹកនាំរបស់លោក ខូវ ឆាយ បានរៀបចំព្រឹត្តិការណ៍គុនខ្មែរលើកទី១នៅសហរដ្ឋអាមេរិកកាលពីដើមខែមេសា ឆ្នាំ២០២៥ នៅទីក្រុងឡុងប៊ិច និងលើកទី២កាលពីចុងខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋ Washington State។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ គុនខ្មែរបានធ្វើសកម្មភាពជាច្រើននៅក្រៅប្រទេស ក្នុងនោះទាំងរៀបចំការប្រកួតដូចជា នៅបារាំង អេស្ប៉ាញ អូស្ត្រាលី និងក្រិកជាដើម ហើយក៏បានចាប់ដៃគូសហការជាមួយស្ថាប័នរៀបចំការប្រកួតប្រដាល់ជាច្រើនថែមទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


