កីឡា
ក្រុមអាស៊ី ៣ បានកៅអី ចូលរួមប្រកួតជើងឯកពិភពលោក FIVB Nations League ២០២៥ ក្នុងខែនេះ
ការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ កាន់តែខិតជិតចូលមកដល់ ខណៈនៅសល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ។

ជម្រើសជាតិ ដែលទទួលបានកៅអីឡើងមកប្រកួតពាន FIVB Nations League ឆ្នាំ ២០២៥ មានសរុបចំនួន ១៨ ក្រុម ក្នុងនោះក្រុមមកពីតំបន់ អាស៊ី មាន ៣ ប៉ុណ្ណោះគឺ ជប៉ុន ចិន និង អ៉ីរ៉ង់។ ចំណែកក្រុមផ្សេងៗទៀតមានដូចជា អាហ្សង់ទីន ប្រេស៊ីល ប៊ុលហ្គារី កាណាដា គុយបា បារាំង អាល្លឺម៉ង់ អ៉ីតាលី ហូល្លង់ ប៉ូឡូញ ស៊ែប៊ី ស្លូវេនី តួកគី អ៊ុយក្រែន និងសហរដ្ឋអាមេរិក។

ការប្រកួតព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ២០២៥ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៥។ ដោយការប្រកួតវគ្គជម្រុះជុំដំបូងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ២០ ខែ កក្កដា។ ចំណែកការប្រកួតជុំចុងក្រោយ ដែលរាប់ចាប់ពីវគ្គ ៨ ក្រុមចុងក្រោយ ដល់វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ សីហា។
ក្នុងនោះដែរ ការប្រកួតជុំដំបូងនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន ៩ របស់ប្រទេស ៩ ផ្សេងគ្នាដូចជា កាណាដា ប្រេស៊ីល ចិន ប៊ុលហ្គារី សហរដ្ឋអាមេរិក ស៊ែប៊ី ប៉ូឡូញ ស្លូវេនី និងជប៉ុន។ ដោយឡែកការប្រកួតក្នុងជុំផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅប្រទេស ចិន តែមួយប៉ុណ្ណោះ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


