កីឡា
ពេជ្រ សឹង្ហៈ ទោះល្បី និងមានប្រជាប្រិយភាពខ្លាំងក៏ដោយ ប៉ុន្តែមិនអាចមើលស្រាល ឌឹម សារុំ បានឡើយ
ជំនួបរវាង ពេជ្រ សឹង្ហៈ និង ឌឹម សារុំ ក៏ជាជំនួបនឹងល្អមើលហើយជក់ចិត្តមួយដែរនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ព្រោះសុទ្ធតែជាអ្នកដែលល្អដៃដូចគ្នា និងមិនអាចមើលស្រាលសមត្ថភាពបានឡើយបើទោះជាមិនសូវល្បីឈ្មោះក៏ដោយ។

រូបភាពផេក ពេជ្រ សឹង្ហៈ
ប្រជាប្រិយភាព និងក្បាច់គុនរបស់ ពេជ្រ សឹង្ហៈ គឺល្បីមានមហាជនស្គាល់ច្រើននាពេលកន្លងមក ដោយសារតែការប្រកួតម្ដងៗរបស់គេធ្វើឲ្យកក្រើក និងជក់ចិត្ត។ កូនសិស្សគ្រូឆ្នើមរូបនេះគឺមានគ្រប់គ្រឿងទៅហើយខុសពីបងប្រុសរបស់គេគឺ ពេជ្រ សម្បត្តិ ដែលផ្ដោតលើអាវុធកណ្ដាប់បំផុត។

រូបភាពផេក ពេជ្រ សឹង្ហៈ
អ្នកគាំទ្រមួយចំនួនធំក៏រើសយក ពេជ្រ សឹង្ហៈ ផងដែរដោយសារតែដឹងពីសមត្ថភាពផង និងដឹងពីគុណភាពកីឡាកររបស់ក្លឹបគ្រូឆ្នើម ពេជ្រ សុផាន់ ផង។ ប៉ុន្តែសំអាងលើចំណុចខ្លាំងទាំងនេះមែនក៏មិនអាចមើលស្រាល ឌឹម សារុំ បានឡើយ។

រូបភាពហ្វេសបុក KKIF
ងាកមកចាប់អារម្មណ៍ចំពោះសមត្ថភាពអ្នកលេងកណ្ដាប់ដៃត្រកូល ឌឹម ម្នាក់នេះវិញក៏មិនអន់ដែរ។ បើទោះជាមិនសូវល្បីលើបណ្ដាញសង្គមដូច សឹង្ហៈ ប៉ុន្តែកីឡាកររូបនេះមានសមត្ថភាព និងអាវុធគ្រោះថ្នាក់ដល់ដៃគូប្រកួតផងដែរ។ សារុំ ធ្លាប់បានទៅហ្វឹកហាត់នៅក្លឹបប្រដាល់សកលរបស់លោក Manny Pacquiao រយៈពេល ៣ខែនៅឯប្រទេសហ្វីលីពីន។

រូបភាពហ្វេសបុក KKIF
ការហ្វឹកហាត់ជាគ្រូប្រដាល់សកលអាជីព និងបទពិសោធប្រកួត៥ប្រកួតនៅទីនោះបានធ្វើឲ្យយុវជនកម្ពុជារូបនេះមានសមត្ថភាព បច្ចេកទេសកើនឡើងគួរឲ្យកត់សម្គាល់។ តាមអ្វីដែលមើលឃើញជាក់ស្ដែង និងការយកឈ្នះដៃគូតាមសង្វៀននានាក្នុងប្រទេសកម្ពុជា ឌឹម សារុំ ប្រើប្រាស់កណ្ដាប់ដៃឆ្វេងស្ដាំបានល្អតាមបច្ចេកទេសរបស់ប្រដាល់សកល និងធ្ងន់ទៀតផង។ ការចេញ-ចូលលឿន និងបិតខាងលើរហ័សហើយជិតល្អថែមទៀត។ ចំណុចល្អរបស់គេមួយទៀតនោះមិននៅស្ងៀមឲ្យវាយស្រួលនោះទេ ពោលតែងតែកាត់មុន ឬថយគេចតាមចង្វាក់ដៃគូបុកចូលមក។ ដូច្នេះដៃគូវាយមិនសូវដល់ ឬវាយចូលមិនពេញកម្លាំងនោះឡើយ។

រូបភាពហ្វេសបុក KKIF
កណ្ដាប់ដៃរបស់ សារុំ លឿន និងធ្ងន់ល្អដូចអ្នកវាយបែបសកលអីចឹង ជាក់ស្ដែងដូចជាការផ្ដួល ប្រាក់ ចិត្រា ជាដើម។ ចំណុចល្អមួយទៀតរបស់កីឡាកររូបនេះគឺកម្លាំង បើទោះជាដៃគូបុកខ្លាំង និងត្រូវទប់ទល់ពីមួយទឹកទៅមួយទឹលទៀត ប៉ុន្តែរូបគេហាក់នៅមានស៊ុហ្វខ្លាំងល្អ។
រង់ចាំមើលរវាងអ្នកខ្លាំងដៃដូចគ្នា ពេជ្រ សឹង្ហៈ និង ឌឹម សារុំ នរណាជាអ្នកអាចយកជ័យជម្នះក្នុងការប្រកួតធំរបស់សង្វៀនហង្សមាស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន