កីឡា
ចប់ជុំទី១ កម្ពុជា ចាញ់ទាំង ៤ ប្រកួត រកបាន១ពិន្ទុ ពាន SEA V. League
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ធ្វើមិនបានល្អទេសម្រាប់ការចូលរួមប្រកួតពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ ដោយបានចាញ់ទាំង ៤ ប្រកួត សម្រាប់ការប្រកួតជុំទី១ នៅប្រទេសហ្វីលីពីន។

ការប្រកួតទី១ កម្ពុជា បានចាញ់ វៀតណាម ដោយលទ្ធផល ០-៣, ការប្រកួតទី២ បានចាញ់ ឥណ្ឌូណេស៊ី ០-៣, ការប្រកួតទី៣ បានចាញ់ ហ្វីលីពីន ២-៣ និងការប្រកួតចុងក្រោយបានចាញ់ ថៃ ០-៣។ តាមរយៈលទ្ធផលនេះ កម្ពុជា រកបាន១ពិន្ទុ គត់ ស្ថិតនៅបាតតារាង។
ថៃបានក្លាយជាជើងឯក (មេដាយមាស) ហើយ ដោយសាររកបាន ៩ពិន្ទុ ខណៈការប្រកួតរវាង ឥណ្ឌូណេស៊ី និង ហ្វីលីពីន វេលាម៉ោង ៦ល្ងាចនេះ ត្រូវប្រជែងគ្នាដណ្តើមមេដាយ ប្រាក់ ខណៈមេដាយសំរិទ្ធ បានទៅវៀតណាម។

អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមដែលកម្ពុជាធ្លាប់ឈ្នះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមប៉ុន្មានឆ្នាំចុងក្រោយ គឺ ថៃ វៀតណាម និង ហ្វីលីពីន សុទ្ធចាញ់ កម្ពុជា ប៉ុន្តែក្នុងព្រឹត្តិការណ៍ SEA V. League នេះកម្ពុជាលេងមិនឈ្នះសោះ។ នេះជាកំណត់ត្រាដ៏អាក្រក់ដែលកម្ពុជាមានកីឡាករចេញទៅលេងនៅក្រៅប្រទេស មានលីគបាល់ទះ និងពានរង្វាន់ជាច្រើនទៀត ប៉ុន្តែបែរជាក្រុមជម្រើសជាតិមិនល្អទៅវិញ។

នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី ដែលត្រូវប៉ះ ក្រុមទាំង៤សាថ្មី ដូច្នេះកម្ពុជាត្រូវការកែលំអចំណុចខ្វះខាតច្រើនមែនទែន ពីព្រោះមានកីឡាករវាយផ្តាច់ល្អហើយ ប៉ុន្តែនៅកីឡាករប៉ះសេនៅមានកម្រិត ហើយកម្លាំងស្មារតីក៏លេងមិនសូវយល់ចិត្តគ្នាថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


