កីឡា
អតីតដៃគូ វឿន វាសនា កីឡាករ Bryan Bagunas ផ្លាស់ទៅក្លិបធំ Osaka Bluteon របស់ Nishida
អ្នកវាយផ្តាច់របស់ ហ្វីលីពីន កីឡាករ Bryan Bagunas ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្រុមខ្លាំង Osaka Bluteon នៃលីគបាល់ទះកំពូល ជប៉ុន សម្រាប់រដូវកាល ២០២៥-២០២៦។

ការផ្លាស់ទៅលេងនៅលីគកំពូល ជប៉ុន នេះ គឺមិនមែនជាលើកទី ១ នោះទេសម្រាប់ Bryan ដោយកាលពីឆ្នាំ ២០១៩ ដល់ ២០២២ រូបគេក៏ធ្លាប់បានទៅលេងនៅលីគ ជប៉ុន ម្តងរួចហើយដែរ។ ពេលនោះរូបគេចូលរួមជាមួយក្រុម Oita Miyoshi Weisse Adler។

យ៉ាងណា ការទៅលេងនៅលីគកំពូល ជប៉ុន ជាលើកទី ២ នេះ នឹងធ្វើឱ្យ Bryan កាន់មានភាពល្បីល្បាញជាងមុន ដោយសារក្លិប Osaka Bluteon គឺជាក្លិបដ៏ខ្លាំងមួយប្រចាំលីគបាល់ទះ ជប៉ុន ហើយទីនេះក៏ជាក្លិប ដែលសម្បូរកីឡាករខ្លាំងៗផងដែរ ដូចជាកីឡាករ Yuji Nishida ជាដើម។

គួរឱ្យដឹងថា មុនពេលសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ក្លិប Osaka Bluteon នេះ កីឡាករ Bryan Bagunas បានលេងនៅក្លិប Win Streak នៃលីគកំពូល តៃវ៉ាន់ បាន ២ រដូវកាល គឺរដូវកាល ២០២២-២០២៣ និង ២០២៣-២០២៤។
ជាមួយគ្នានេះ អ្នកលេងវ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៤ ម៉ែត្រ ក៏ធ្លាប់បានចាប់ដៃគូជាមួយកីឡាករ កម្ពុជា វឿន វាសនា បាន ១ រដូវកាលផងដែរ គឺនៅរដូវកាល ២០២៣-២០២៤ ប៉ុន្តែចូលដល់រដូវកាល ២០២៤-២០២៥ រូបគេក៏បានអវត្តមានពេញ ១ រដូវកាល ដោយសារតែបញ្ហារបួស៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


