Connect with us

កីឡា

លោក ខូវ ឆាយ​ សប្ដាហ៍​នេះ​សហព័ន្ធ​គុន​ខ្មែរ​នាំយក​គ្រឿង​ឧបភោគ​បរិភោគ​ ថវិកា​ ទៅ​ឧបត្ថម្ភ​​ជនភៀសសឹក

បានផុស

នៅ

លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ថា​ក្នុង​សប្ដាហ៍​នេះ​សហព័ន្ធ​នឹង​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​ រួម​និង​ថវិកា​ ទៅ​ជួយ​ដល់​ជនភៀសសឹក​ដែល​មាន​ការ​លំបាក​ខ្វះខាត​បន្ទាប់​ពី​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ក្រោយ​កម្ពុជា​រង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​កន្លង​ទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ​ ឆាយ

ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ លោក​ ខូវ​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​សប្ដាហ៍​នេះ​សហព័ន្ធ​នឹង​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗ​ទៅ​តាម​ជាយ​ដែន​ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ថា​នៅ​តំបន់​ណា​នៅ​ឡើយ​ទេ។​ ការ​នាំ​យក​នូវ​គ្រឿង​ប្រើប្រាស់​ និង​ស្បៀង​ផ្សេងៗ​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​បន្ទាប់​ពី​ជម្លៀស​ពី​ផ្ទះ​សម្បែង​អំឡុង​ពេល​នេះ។​

លោក​ ខូវ​ ឆាយ​ ស្ថានភាព​លំបាក​របស់​ប្រទេស​ជាតិ​បែប​នេះ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​បង្ហាញ​នូវ​ចិត្ត​ស្រឡាញ់​ សាមគ្គី​គ្នា​ និង​ចេះ​ជួយ​គ្នា​ដូច​នេះ​លោក​ពិត​ជា​មាន​ចិត្ត​រំភើប​ជា​ខ្លាំង។​ នេះ​ហើយ​ស្មារតី​ខ្មែរ​តែ​មួយ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ខ្មែរ​ជួយ​ខ្មែរ​ ក្នុង​គ្រាលំបាក​ និង​តតាំង​ជា​មួយ​ប្រទេស​ដែលជា​សត្រូវ​ឈ្លានពាន​នៅ​ពេល​នេះ។​

តំណាង​គុន​ខ្មែរ​រូប​នេះ​មិន​មាន​បំណង​អំពាវនាវ​ដល់​ស្ថានីយ​ទូរទស្សន៍​ដែល​ជា​ដៃគូ​សហការ​ប្រដាល់​ផ្សេងៗ​ឲ្យ​ចូលរួម​ក្នុង​ចលនា​សប្បុរសធម៌​ជួយ​ជន​ភៀសសឹក​នេះ​ទេ​ ព្រោះ​មើល​ឃើញ​ថា​គ្រប់​ស្ថានីយ​ និង​កន្លែង​ផ្សេងៗ​ក៏​បាន​រៀបចំ​កៀរគរ​រក​ជំនួយ​ដូច​គ្នា​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន​ទៅ​ហើយ។​ ប៉ុន្តែ​បើ​ខាង​ស្ថានីយ​មាន​បំណង​ចង់​ចូលរួម​ជា​មួយ​ខាង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​ពេល​នេះ​ក៏​ស្វាគមន៍​ផង​ដែរ។​

លោក​ ខូវ​ ឆាយ (រូបភាពផេកសហព័ន្ធ)

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​សង្គ្រៀម​ឈ្លានពាន​ជា​មួយ​ប្រទេស​ថៃ​ ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ ថ្មីៗ នេះ​គឺ​ប្រជាជន​កម្ពុជា ស្ថាប័នរដ្ឋ ឯកជន​ និង​បុគ្គល​ល្បីៗ​​ជា​ច្រើន​បាន​ចេញ​មុខ​កៀរគរ​រក​ជំនួយ​សព្វ​បែប​យ៉ាង​ដើម្បី​ជួយ​ដល់​ជន​ភៀសសឹក​នៅ​ឯ​ជាយ​ដែន​ក្រោយ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​រក​កន្លែង​សុវត្ថិភាព។​ ជា​មួយ​គ្នា​នោះ​ដែរ​អំណោយ​ជា​ច្រើន​ក៏​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​តាម​បណ្ដា​ព្រំដែន​ខ្មែរ-ថៃ​ ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម