កីឡា
លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹមលើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម
គ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ជឿជាក់លើសិស្សទាំង ៣នាក់ ដែលមាន គោរមៈ ច័ន្ទរាជ្យ, រិន សារ័ត្ន និង ឡុង ឡា នឹងឈ្នះខ្សែក្រវាត់គុនចម្រុះ GMA ទាំង៣នាក់តែម្ដងក្នុងការប្រកួតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម។

លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកសង្ឃឹមជឿជាក់លើកូនសិស្សទាំង៣នាក់នឹងឈ្នះខ្សែក្រវាត់ទាំងអស់គ្នានៅថ្ងៃទី២ សីហា ស្អែកនេះ។ ដោយសារកូនសិស្សរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមើលឃើញពីចំណុចខ្លាំង។
និយាយពីការធ្វើដំណើរ និងការថ្លឹងទម្ងន់ គឺរលូនល្អមិនមានចោទជាបញ្ហាអ្វីនោះឡើយ ពោលកីឡាករកម្ពុជាទាំង៣នាក់ខំប្រឹងរហូតដល់ខ្វះគីឡូទៅវិញផង។ ការស្នាក់នៅហូបចុក និងហ្វឹកហាត់សមគឺដំណើរការល្អត្រៀមតែការប្រកួតមកដល់ប៉ុណ្ណោះ។

គ្រូបង្វឹករូបនេះសំណូមពរដល់ប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រសូមចូលទៅទស្សនាតាមការឡាយ និង Comment ជាទង់ជាតិខ្មែរក្នុងផេក GMA-Gods of Martial Arts ឲ្យបានច្រើនបញ្ជាក់ពីការគាំទ្រគុនខ្មែរ គាំទ្រកីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ធំនៅប្រទេសវៀតណាមលើកនេះ។
បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករកម្ពុជាទាំង ៣ រូបរួមមាន កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ Tan bo Meng (ម៉ាឡេស៊ី), រិន សារ័ត្ន ប៉ះ Chayut Rojianakat (ថៃ), ឡុង ឡលា ប៉ះ Terenz Tan (ម៉ាឡេស៊ី)។ ការប្រកួតនេះនឹងធ្វើនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីម៉ោង ៧យប់តទៅ៕

អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


