កីឡា
គ្រូក្មេង សៀងហៃ នៅប្រទេសបារាំងក៏មានចលនាផ្សព្វផ្សាយពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដែរ
គ្រូក្មេង សៀងហៃ ថាកាលពីថ្ងៃសៅរ៍-អាទិត្យ កន្លងទៅនេះមានប្រជាជនខ្មែរ-បារាំង ព្រះសង្ឃ បានធ្វើបាតុកម្មផ្សព្វផ្សាយពីការឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាផងដែរឲ្យអ្នករស់នៅទីនោះបានដឹងពីរឿងមួយនេះ និងអរគុណដល់ថ្នាក់ដឹកនាំប្រទេសបារាំងផងដែរ។

ទិដ្ឋភាពបាតុកម្មនៅបារាំង
គ្រូប្រដាល់គុនខ្មែរ ធីម សៀងហៃ បានឲ្យដឹងមកថា នៅឯប្រទេសបារាំងកាលពីថ្ងៃសៅរ៍-អាទិត្យកន្លងទៅថ្មីៗនេះមានប្រជាជនខ្មែរបារាំង ព្រះសង្ឃ បានធ្វើបាតុកម្មឈរលើកប៉ាដារយៈពេល ២ថ្ងៃរួចហើយផ្សព្វផ្សាយឲ្យអ្នករស់នៅទីនោះបានដឹងអំពីការឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា និងការវាយប្រហារដ៏ព្រៃផ្សៃ។ បន្ថែមពីនេះអ្នកបាតុកម្មក៏បង្ហាញនូវការអរគុណដល់ថ្នាក់ដឹកនាំប្រទេសបារាំងដែលគាំទ្រមកលើកម្ពុជា។

ទិដ្ឋភាពបាតុកម្មនៅបារាំង
ចំពោះគម្រោងនៃការធ្វើបាតុកម្មទៀតនៅពេលណានោះលោកមិនបានដឹងដែរ នេះបើតាមការតាមដានរបស់លោកលើបណ្ដាសារព័ត៌មាននៅប្រទេសបារាំង។ ជាមួយគ្នានេះដែរលោកក៏មានការបារម្ភខ្លាំងចំពោះស្ថានការណ៍នៅកម្ពុជាពិសេសកងទ័ពដែលកំពុងប្រឈរមុខដាក់គ្នាដែលអាចនឹងកើតនូវការប្រយុទ្ធបានគ្រប់ពេលបែបនេះ។
សៀងហៃ មិនចង់ឲ្យមានស្ថានការណ៍បែបនេះតទៅទៀតទេ និងឆាប់បញ្ចប់អាចវិលទៅរកសភាពជាធម្មតាវិញឆាប់ៗនេះដើម្បីឲ្យមានសុខសន្តិភាព។ លោកជូនពរដល់ប្រជាជនកម្ពុជា និងកងទ័ពកម្ពុជាទាំងអស់មានសុខសុវត្ថិភាពទាំងអស់គ្នា។

ទិដ្ឋភាពបាតុកម្មនៅបារាំង
បញ្ជាក់ដែរថា បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាបណ្ដាឲ្យមានការផ្ទុះអាវុធកន្លងទៅនេះរហូតមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ២០២៥ ហើយក្ដី ប៉ុន្តែស្ថានការណណ៍ព្រំដែននៅមិនទាន់អាចវិលត្រឡប់ទៅកាន់សភាពដូចដើមវិញនោះទេ៕






ធីម សៀងហៃ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


