កីឡា
ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀមខ្លួនដើម្បីប្រជែងជើងឯកបាល់ទះពិភពលោក ខែក្រោយ
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ជាពេលនេះកាន់តែជិតចូលមកដល់នៃព្រឹត្តិការណ៍ជើងឯកបាល់ទះពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ២០២៥ នៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ដែលជាការប្រកួតបាល់ទះជើងឯកពិភពលោករាល់ពេល ៤ ឆ្នាំម្តង នៅឆ្នាំ ២០២៥ នេះ ប្រទេស ហ្វីលីពីន ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រចាំតបន់ អាស៊ាន ទាំងមូល។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ទទួលបានសិទ្ធិចូលប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ២០២៥ ដោយស្វ័យប្រវត្តិ។ ក្នុងនោះពួកគេស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។ ពូល B មាន ប៉ូឡូញ ហូល្លង់ កាតា និង រ៉ូម៉ានី។ ពូល C មាន បារាំង អាហ្សង់ទីន ហ្វាំងឡង់ និងកូរ៉េខាងត្បូង។ ពូល D មាន សហរដ្ឋអាមេរិក, គុយបា ព័រទុយហ្គាល់ និងកូឡុំប៊ី។
ចំណែកពូ E មាន ស្លូវេនី អាល្លឺម៉ង់ ប៊ុលហ្គារី និងឈីលី។ ពូល F មាន អ៉ីតាលី អ៊ុយក្រែន ប៊ែលហ្ស៊ិក និងអាហ្ស៊េរី។ ពូល G មាន ជប៉ុន កាណាដា តួកគី និងលីប៊ី។ ពូល H មាន ប្រេស៊ីល ស៊ែប៊ី សាធារណៈរដ្ឋឆែក និងចិន។
គួររម្លឹកថា ពាន FIVB Men’s Volleyball World Championship ចុងក្រោយកាលនៅប្រទេសសហម្ចាស់ផ្ទះ ប៉ូឡូញ និង ស្លូវេនី ឆ្នាំ ២០២២ គឺប្រទេស អ៉ីតាលី ជាអ្នកឈ្នះជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ ប៉ូឡូញ នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់ ១៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


