កីឡា
យុវជន ឈឿន ដាវីន បង្ហាញឆន្ទៈមុតមាំ ក្រោយជាប់ U-23 កម្ពុជាលើកដំបូង
យុវជនកូនខ្មែររស់នៅ កាណាដា កីឡាករ ឈឿន ដាវីន បានបង្ហាញអារម្មណ៍មោទកភាព បន្ទាប់ពីបានជាប់ជម្រើសជាតិ កម្ពុជាអាយុក្រោម ២៣ ឆ្នាំលើកដំបូង។

យុវជនវ័យ ១៨ ឆ្នាំ ដែលជាកីឡាករថ្នាលយុវជនរបស់ក្រុម York United FC របស់ កាណាដា បានថ្លែងប្រាប់ «កម្ពុជាថ្មី» ក្រោយហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំថា៖ «មែនហើយ អារម្មណ៍ខ្ញុំបន្ទាប់ពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ គឺពិតជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ខ្ញុំរីករាយ ដែលត្រូវបានកោះហៅ ហើយលេងនៅទីកន្លែង ដែលមិនមែនជាកន្លែងខ្ញុំកើត ប៉ុន្តែជាទីកន្លែង ដែលជាកំណើតរបស់គ្រួសារខ្ញុំ។ ខ្ញុំគឺពិតជារំភើប ដើម្បីលេងតំណាងឱ្យប្រទេស ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង តាមអ្វី ដែលសមត្ថភាពរបស់ខ្ញុំមាន ដើម្បីឱ្យប្រទេសមានមោទកភាព»។
ដាវីន បានបន្តថា៖ «ពិតណាស់ វាគឺជារឿងអស្ចារ្យ។ ការឃើញកីឡាករខុសៗគ្នា កម្រិតនៃការលេងខុសៗគ្នា វាពិតជាអស្ចារ្យ។ ប៉ុន្តែការអនុវត្ត ឬការហ្វឹកហាត់ថ្ងៃដំបូងរបស់ខ្ញុំ ជាមួយមិត្តរួមក្រុមថ្មី ខ្ញុំគិតថា គ្រប់យ៉ាងបានដំណើការល្អប្រសើរ។ ខ្ញុំពិតជាចូលចិត្តការលេងនៅទីនេះ។ វាគឺមានបច្ចេកទេសខ្លាំង ហើយខ្ញុំរំភើប ដែលបានចំណាយពេលនៅសល់ក្នុងសប្តាហ៍នេះ ដើម្បីហ្វឹកហាត់ជាមួយពួកគេ»។
នេះគឺជាលើកដំបូងហើយសម្រាប់ ឈឿន ដាវីន ដែលបានជាប់ក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ កម្ពុជា។ ខ្សែប្រយុទ្ធជំនាញជើងស្តាំ វ័យ ១៨ ឆ្នាំរូបនេះ បាននិយាយដោយមោទកភាព និងបង្ហាញអារម្មណ៍អស្ចារ្យ បន្ទាប់ពីត្រូវបានក្រុមកម្ពុជាអាយុក្រោម ២៣ ឆ្នាំ កោះហៅត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះពាន AFC U-23 Asian Cup។ យ៉ាងណា បន្ទាប់ពីបានហ្វឹកហាត់ថ្ងៃដំបូង រូបគេបានលើកឡើងថា អ្វីៗគ្រប់យ៉ាងបានដំណើការល្អជាមួយមិត្តរួមក្រុមថ្មីនៅទីនេះ។

ជាចុងក្រោយ ដាវីន បានបង្ហាញការប្តេជ្ញាខ្ពស់ ដោយសន្យានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមកម្ពុជាអាយុក្រោម ២៣ ឆ្នាំនៅក្នុងការប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦។ ដាវីន បាននិយាយថា៖ «ការប្តេជ្ញាចិត្តចំពោះអ្នកគាំទ្រ? មែនហើយ ព្រោះវាជាលើកទីមួយរបស់ខ្ញុំ ជាក់ស្តែងនៅពេលណាដែលខ្ញុំបង្ហាញខ្លួនលើកដំបូង ខ្ញុំគ្រាន់តែចង់ធ្វើឱ្យប្រទេសមានមោទកភាព។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយបង្ហាញឱ្យអ្នកគាំទ្របានឃើញ»។
គួរឱ្យដឹងថា ការប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ គឺ កម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន។ ការប្រកួតនឹងធ្វើឡើងនៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


