កីឡា
កម្ពុជា ត្រូវការឈ្នះ ប៉ាគីស្ថាន ដាច់ខាត ថ្ងៃស្អែកដើម្បីបន្តក្តីសង្ឃឹម
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវធ្វើការប្រកួតទី ២ ក្នុងពូល G នៃវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ ជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន នាយប់ថ្ងៃសៅរិ៍ ទី ៦ ខែ កញ្ញា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏តឹងតែង ដោយសារក្រុមទាំងពីរ សុទ្ធតែត្រូវការពិន្ទុរៀងៗខ្លួន ដើម្បីដណ្តើមយកចំណាត់ថ្នាក់ឱ្យបានល្អបំផុតនៅក្នុងពូល G។ មុនការប្រកួតនេះមកដល់គ្រូបង្វឹកកម្ពុជា លោក Koji Gyotoku បានលើកឡើងថា ការជួបក្រុម ប៉ាគីស្ថាន លោកមិនហ៊ានដាក់ក្តីរំពឹងនឹងឈ្នះឡើយ ប៉ុន្តែអ្វីដែលក្រុមរបស់លោកគិត គឺត្រូវតែប្រឹងឱ្យអស់ពីសម្ថភាព។

រីឯគ្រូប៉ាគីស្ថាន លោក Nolberto Solano បានលើកឡើងថា លោកគោរពលើគ្រប់ក្រុមទាំងអស់ក្នុងពូល G។ លោកមិនរំពឹងការប្រកួតណាមួយក្នុងវគ្គជម្រុះក្នុងពូលនេះងាយស្រួលឡើយ ដោយសារសុទ្ធតែក្រុមខ្លាំង។ ទោះបីយ៉ាងណា ក្រុមរបស់លោកនឹងប្រឹងធ្វើឱ្យអស់ពីសមត្ថភាព។

បើមើលអំពីស្ថិតិ ៥ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ វិញ គឺលទ្ធផលមិនខុសគ្នាច្រើនឡើយ។ ៥ ប្រកួតចុងក្រោយរបស់ កម្ពុជា គឺ ស្មើ ២ និងចាញ់ ៣។ ចំណែកក្រុម ប៉ាគីស្ថាន គឺឈ្នះ ១ និងចាញ់ ៤។
+ក្រុម U-23 កម្ពុជា៖
- ចាញ់ U-23 អារ៉ាប៊ីសាអ៊ូឌីត ៦-១ ក្នុងវគ្គជម្រុះពាន AFC U23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៣)
- ចាញ់ U-23 កាតា ២-១ ក្នុងការប្រកួតមិត្តភាព (ខែ វិច្ឆិកា ឆ្នាំ ២០២៤)
- ស្មើ U-23 ឡាវ ១-១ ក្នុងពាន ASEAN Championship U23 (ខែ កក្កដា ឆ្នាំ ២០២៥)
- ចាញ់ U23 វៀតណាម ២-១ ក្នុងពាន ASEAN Championship U23 (ខែ កក្កដា ឆ្នាំ ២០២៥)
- ស្មើក្រុម U-23 អូម៉ង់ ០-០ ក្នុងវគ្គជម្រុះពាន AFC U23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៥)។

+ ក្រុម U-23 ប៉ាគីស្ថាន
- ឈ្នះ U-23 នេប៉ាល់ ២-១ ក្នុងពាន Asian Games (ខែ សីហា ឆ្នាំ ២០១៨)
- ចាញ់ U-23 ជប៉ុន ៦-0 ក្នុងវគ្គជម្រុះពាន AFC U-23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៣)
- ចាញ់ U-23 បារ៉ែន ៣-១ ក្នុងវគ្គជម្រុះពាន AFC U-23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៣)
- ចាញ់ U-23 ប៉ាឡេស្ទីន ២-១ ក្នុងវគ្គជម្រុះពាន AFC U-23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៣)
- ចាញ់ U-23 អ៊ីរ៉ាក់ ៨-១ ក្នុងវគ្គជម្រុះពាន AFC U-23 Asian Cup (ខែ កញ្ញា ឆ្នាំ ២០២៥)។

ចំពោះនៅក្នុងពាន AFC U23 Asian Cup កម្ពុជាមិនធ្លាប់មានប្រវត្តិឈានដល់ជុំចុងក្រោយឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត។ ឆ្នាំ ២០២៥ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។ ចំណែកក្រុម ប៉ាគីស្ថាន វិញក៏មិនសូវមានស្ថិតិល្អដែរ ក្នុងពាន AFC U23 Asian Cup ដោយធ្លាប់បានចូលរួមប្រកួតជម្រុះក្នុងពូល ៣ ដង និងមិនបានចូលរួម៣ដង ហើយពុំធ្លាប់បានឡើងដល់ជុំចុងក្រោយដែរ។
+ U-23 កម្ពុជា
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០១៨ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ១ និងចាញ់ ១ ប្រកួត។

+U-23 ប៉ាគីស្ថាន
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ១ប្រកួត និងចាញ់៤ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ១ប្រកួត និងចាញ់៣ប្រកួត
- ឆ្នាំ ២០១៨ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២០ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២២ មិនបានចូលរួមប្រកួតជម្រុះក្នុងពូល
- ឆ្នាំ ២០២៤ ធ្លាក់ជម្រុះក្នុងពូល ក្រោយចាញ់ទាំង៣ប្រកួត។

កម្ពុជា អាចមានប្រៀបលើ ប៉ាគីស្ថាន តិចតួចក្នុងនាមម្ចាស់ផ្ទះ ដែលកីឡាករសាំចំពោះទីលាន និង អាកាសធាតុ។ បើមើលអំពីកត្តាចិត្តសាស្ត្រវិញ កម្ពុជា ក៏ល្អផងដែរ ដោយការប្រកួតលើកទី១ បានស្មើ អូម៉ង់ ០-០។ ចំណែក ប៉ាគីស្ថាន បានចាញ់ អ៉ីរ៉ាក់ ធ្ងន់កដល់ទៅ ៨-១។ ទោះបីជាយ៉ាងណា អ្វីដែលជាក្តីបារម្ភសម្រាប់ កម្ពុជា គឺបញ្ហាកាយសម្បទា ដែលអាចចាញ់ប្រៀប ប៉ាគីស្ថាន។
កម្ពុជា ត្រូវការឈ្នះដាច់ខាត ទើបអាចទទួលបាន ៣ ពិន្ទុ បន្ថែមដើម្បីឱកាសអ៊ុតក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូល បន្ទាប់ពីស្មើ អូម៉ង់ 0-0 កាលប្រកួតលើកទី១ ហើយការប្រកួតចុងក្រោយប៉ះក្រុមខ្លាំងបំផុតគឺ អ៉ីរ៉ាក់ នៅថ្ងៃទី ៩ ខែកញ្ញា។
គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតដំបូងដូចគ្នា គឺ កម្ពុជា កំពុងឈរលេខ ២ ក្នុងពូល G បណ្តោះអាសន្ន ដោយមាន ១ ពិន្ទុក្នុងដៃ។ ចំណែកក្រុម ប៉ាគីស្ថាន នៅបាតារាង ដោយមិនមានពិន្ទុរាប់នោះទេ ជាមួយគ្នានេះបានជំពាក់គ្រាប់បាល់រហូតដល់ទៅ ៧ គ្រាប់ឯណោះ៕
អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


