កីឡា
កម្ពុជា បង្កើតស្ថិតិថ្មីចំនួន ៣ ក្នុងពាន AFC U23 Asian Cup ទោះមិនបានឡើងជុំចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានបញ្ចប់ព្រឹត្តិការណ៍ប្រកួតជម្រុះក្នុងពូល G ពានរង្វាន់ AFC U23 Asian Cup ដោយបានបង្កើតស្ថិតិថ្មីគួរឲ្យចាប់អារម្មណ៍ បើទោះជាមិនបានឡើងទៅជុំចុងក្រោយ។

- ស្ថិតិថ្មីទី១
ក្រុមយុវជនកម្ពុជា បានបង្កើតស្ថិតិមិនចាញ់សោះ នៅវគ្គជម្រុះក្នុងពូល នាឆ្នាំ ២០២៥។ កម្ពុជា បានឈ្នះ ប៉ាគីស្ថាន ១-០, ស្មើ អ៉ីរ៉ាក់ ០-០ និងស្មើ អូម៉ង់ ០-០។ នេះជាលើកដំបូងដែលកម្ពុជាមិនចាញ់សោះក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីធ្លាប់ចូលរួមប្រកួតវគ្គជម្រុះដូចគ្នាចំនួន ៦ លើកកន្លងមកគឺតែងតែមាន ឈ្នះ ស្មើ និង ចាញ់។

- ស្ថិតិទី២
ក្រុមយុវជនកម្ពុជា បានរក្សាសំណាញ់ទីស្អាត (Clean Sheet) ៣ ប្រកួតជាប់គ្នា ជាលើកដំបូង ដោយគ្មានដៃគូណាស៊ុតចូលកម្ពុជាបានឡើយនៅឆ្នាំ ២០២៥។ ឆ្នាំ ២០១៣ កម្ពុជា បានប្រកួត ៥ លើកគឺ រកបាន ៦ គ្រាប់ និងត្រូវដៃគូស៊ុតចូល ១៥ គ្រាប់។ ឆ្នាំ ២០១៦ កម្ពុជា បានប្រកួត ៣ លើកគឺ រកបាន ៥ គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ៧ គ្រាប់។ ឆ្នាំ ២០១៨ កម្ពុជា បានប្រកួត ៣ លើក គឺ រកបាន ១ គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ២ គ្រាប់។ ឆ្នាំ ២០២០ កម្ពុជា បានប្រកួត ៣ លើក គឺ រកបាន ២ គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ១៣ គ្រាប់។ ឆ្នាំ ២០២២ កម្ពុជា បានប្រកួត ២ លើក គឺ រកបាន ៤ គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ៦ គ្រាប់។ ឆ្នាំ ២០២៤ កម្ពុជា បានប្រកួត ៣ លើក គឺ រកបាន ៥ គ្រាប់ និងត្រូវបានដៃគូស៊ុតចូល ៩ គ្រាប។ ឆ្នាំ ២០២៥ កម្ពុជា បានប្រកួត ៣ លើកគឺ រកបាន ១ គ្រាប់ និងមិនមានដៃគូស៊ុតចូលទេ។

ស្ថិតិថ្មីទី៣
ក្រុមយុវជនកម្ពុជា រកបាន ៥ ពិន្ទុជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីធ្លាប់ចូលរួមប្រកួត ៦ លើកកន្លងមកគឺមិនធ្លាប់បានពិន្ទុច្រើនបែបនេះ។ លើកទី១ ឆ្នាំ ២០១៣ កម្ពុជា រក ៤ ពិន្ទុ។ លើកទី២ ឆ្នាំ ២០១៦ កម្ពុជា រកបាន ៣ ពិន្ទុ។ លើកទី៣ ឆ្នាំ ២០១៨ កម្ពុជា រកបាន ៤ ពិន្ទុ។ លើកទី៤ ឆ្នាំ ២០២០ កម្ពុជា រកបាន ១ ពិន្ទុ។ លើកទី៥ ឆ្នាំ ២០២២២ កម្ពុជា រកបាន ៣ ពិន្ទុ និងលើកទី៦ ឆ្នាំ ២០២៤ កម្ពុជា រកបាន ៤ ពិន្ទុ ហើយលើកទី៧ ឆ្នាំ ២០២៥ កម្ពុជា រកបាន ៥ ពិន្ទុ។

ស្ថិតិរបស់កម្ពុជា វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយ ឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០១៨ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ១ និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៥ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ១ និងស្មើ ២

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


