Connect with us

កីឡា

ពេជ្រ​ អាទិទេព​ ដាក់​ក្ដី​សង្ឃឹម​ ៦០%​ ក្រសោប​ប្រាក់​លាន​នៅ​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ស្អែក​នេះ​

បានផុស

នៅ

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ អាទិទេព​ ដាក់​ក្ដីសង្ឃឹម​រហូត​ ៦០%​ ក្រសោបយក​ប្រាក់​លាន​ពី​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ស្អែក​នេះ​នៅ​សង្វៀន​បាយ័ន​ ខណៈ​បេក្ខភាព​ ៣នាក់​ទៀត​មាន​ខ្មែរ ១ បរទេស ២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ពេជ្រ​ អាទិទេព

លើក​ឡើង​ក្នុង​កិច្ចសម្ភាស​ ពេជ្រ​ អាទិទេព​ ថា​ខ្លួន​ជឿជាក់​លើ​​សមត្ថភាព​ និង​ការ​ហ្វឹកហាត់​របស់​ខ្លួនឯង​នា​ពេល​កន្លង​ទៅ​នេះ។​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​រូប​គេ​មាន​ជំនឿ​ចិត្ត​រហូត​ដល់​ ៦០%​ នឹ​ង​ដណ្ដើម​ប្រាក់​លាន​​បាន។​

អាទិទេព​ លើក​ឡើង​ទៀត​ថា​ បេក្ខភាព​បរទេស​ ២រូប​ទៀត​នោះ​គឺ​មិន​ដែល​ធ្លាប់​ជួប​ប្រកួត​ពី​មុន​នោះ​ទេ។​ ប៉ុន្តែ​បើ​កីឡាករ​កម្ពុជា​ ផៃ​ លីហេង​ គឺ​ធ្លាប់​ជួប​គ្នា​ ១ដង​រួច​ហើយ។​ កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​បើ​ខ្លួន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ ផៃ លីហេង​ បាន​ឡើង​ទៅ​ដែរ​គឺ​ដឹងតែ​ល្អ​មើល​ ព្រោះ​ជា​ឱកាស​ដែល​​ដៃគូ​ចាស់​អាចសងសឹក​មក​លើ​ខ្លួន​​បន្ទាប់​ពី​ធ្លាប់​ចាញ់​ពី​មុន​មក។​

កម្មវិធី​ប្រកួត​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​របស់​សង្វៀន​បាយ័ន​ស្អែក​នេះ​នឹង​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ក្នុង​នោះ​មាន​បេក្ខភាព​កម្ពុជា ​២រូប​ និង​បរទេស ​២រូប។​ កម្ពុជា​គឺ​មាន​កីឡាករ​ ពេជ្រ​ អាទិទេព​ និង​កីឡាករ​ ផៃ​ លីហេង​ ចំណែក​បរទេស​មាន​កីឡាករ Leando Douglas និង​កីឡាករ​ Petchnongua Nagagym។​ រង់ចាំ​មើល​បេក្ខភាព​ទាំង​៤នាក់​នេះ​នរណា​នឹង​ដណ្ដើម​បាន​ប្រាក់​លានស្អែក​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម