Connect with us

កីឡា

គ្រូ Amorim ថា បើក្លិបចង់ឱ្យលោកប្តូរប្រព័ន្ធលេង ៣-៤-៣ ទាល់តែប្តូរលោកចេញមុនសិន

បានផុស

នៅ

គ្រូបង្វឹករបស់ Manchester United លោក Ruben Amorim នៅតែប្រកាន់គោលជំហរមិនផ្លាស់ប្តូរប្រព័ន្ធលេង ៣-៤-៣ របស់លោកឡើយ ទោះមួយរយៈនេះក្រុមបិសាចក្រហមកំពុងដុនដាបខ្លាំងក៏ដោយ ខណៈលោកក៏បានបញ្ជាក់ដែរ បើក្លិបចង់ប្តូរប្រព័ន្ធលេង គឺពួកគេអាចប្តូរលោកចេញជាមុនសិន។

លោក Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពរបស់លោក Amorim ហាក់កាន់តែអាក្រក់ឡើងៗ បន្ទាប់ពី Man United បរាជ័យក្រោមថ្វីជើងក្រុមគូប្រជែងរួមទីក្រុង Manchester City ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ដែលជាការប្រកួតក្នុងសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

Man United ក្រោមការដឹកនាំរបស់លោក Amorim ហាក់ពុំទាន់ទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ណាមួយឡើយ។ នៅក្នុងរដូវកាល ២០២៥-២០២៦ ក្រុមបិសាចក្រហម ចាញ់ ២ ប្រកួត ស្មើ ១ និងទើបឈ្នះ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការលេង ៤ ប្រកួត ក្នុងលីគកំពូល អង់គ្លេស។

ទិដ្ឋភាពប្រកួត

ទោះបីជាយ៉ាងណា លោក Amorim បានបញ្ជាក់គោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ ថា លោកនឹងមិនផ្លាស់ប្តូររបៀបដឹកនាំបច្ចុប្បន្នរបស់លោកឡើយ ប៉ុន្តែបើថ្នាក់លើក្លិប (INEOS) ចង់ផ្លាស់ប្តូរប្រព័ន្ធលេង គឺទាល់តែពួកគេប្តូរគ្រូបង្វឹកសិន។

ក្រោយការប្រកួតលោក Amorim ត្រូវបានគេសួរ តើលោកអាចប្តូរប្រព័ន្ធលេងបច្ចុប្បន្នទេ ក្រោយលទ្ធផលមិនល្អ? ភ្លាមនោះលោកបានឆ្លើយតបទៅវិញ ថា៖ «ខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បី Man United។ នេះគឺជាសាររបស់ខ្ញុំទៅកាន់អ្នកគាំទ្រ។ ខ្ញុំកំពុងមានការឈឺចាប់ជាងពួកគេទៅទៀត។ ខ្ញុំនឹងមិនផ្លាស់ប្តូរទស្សនៈនៃការដឹកនាំរបស់ខ្ញុំឡើយ។ ប្រសិនបើពួកគេ (INEOS) ចង់ផ្លាស់ប្តូរ អ្នកអាចប្តូរគ្រូបង្វឹកបាន»

លោក Ruben Amorim

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម