កីឡា
លោក Christopher បង្ហាញ ៥ ចំណុចសំខាន់ពីបាល់ទាត់កម្ពុជា ក្នុងវេទិកាបាល់ទាត់ពិភពលោក
លោក Christopher Grant អ្នកគ្រប់គ្រងទូទៅនៃក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាវាគ្មិនម្នាក់ក្នុងវេទិកាបាល់ទាត់ពិភពលោក (World Football Summit) ឆ្នាំ ២០២៥ នៅទីក្រុងហុងកុង កាលពីសប្តាហ៍មុន ដែលមានអ្នកជំនាញបាល់ទាត់ និងវីរបុរសបាល់ទាត់ជាច្រើនមកពីទូទាំងពិភពលោកចូលរួម។

ក្នុងនាមជាវាគ្មិនម្នាក់ ស្ថិតនៅលើវេទិកាពោរពេញដោយកិត្តិយស លោក Christopher Grant បានលើកបង្ហាញ ព្រះខ័នរាជស្វាយរៀង ដែលបានធ្វើ និងកំពុងធ្វើនាពេលបច្ចុប្បន្ន។ ជាពិសេសសមិទ្ធផលទទួលបាននាប៉ុន្មានឆ្នាំចុងក្រោយ។ ចំណុចសំខាន់ៗដែលលោកបានបង្ហាញគឺទី១. ការអភិវឌ្ឍក្លិប ព្រះខ័នរាជស្វាយរៀង, ទី២ ការកសាងកីឡដ្ឋាន, ទី៣ ការបណ្តុះបណ្តាលថ្នាលយុវជនកម្រិតអាជីព, ទី៤ ជោគជ័យរបស់ក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រអន្តរជាតិ និងទី៥ សារសំខាន់ដែលបានចូលរួមជាមួយ វេទិកាបាល់ទាត់ពិភពលោក។

លោកបានរៀបរាប់ថា ៖«ជាវាគ្មិនម្នាក់ ខ្ញុំបានបង្ហាញពីការរអភិវឌ្ឍរបស់ក្លិបព្រះខ័នរាជស្វាយរៀង ការកសាងកីឡដ្ឋាន ការបណ្តុះបណ្តាលថ្នាលយុវជន ជោគជ័យដែលយើងទទួលបានទាំងក្នុងស្រុក និងអន្តរជាតិ AFC ហើយផែនការយុទ្ធសាស្ត្រស្ថិតនៅពីក្រោយនៃជោគជ័យរបស់យើង»។

អ្នកគ្រប់គ្រងទូទៅបានបញ្ជាក់ថា ៖«ការចូលរួមជាមួយវេទិកាបាល់ទាត់ពិភពលោកនេះ ពិតជាសំខាន់ណាស់។ យើងទទួលបានអ្វីថ្មីៗពីបាល់ទាត់ទូទាំងពិភពលោក ជាពិសេសយើងបានបង្ហាញឲ្យពិភពលោកស្គាល់ យល់ពីក្លិបរបស់យើង និងពីបាល់ទាត់កម្ពុជា»។

វេទិកាបាល់ទាត់ពិភពលោក World Football Summit ដែលរៀបចំនៅទីក្រុងហុងកុងនេះមានអ្នកជំនាញបាល់ទាត់ និងថ្នាក់ដឹកនាំជាច្រើនមកពីសហព័ន្ធកម្រិតតំបន់ និងពិភពលោក ព្រមទាំងតំណាងក្លិបជាច្រើន៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


