Connect with us

កីឡា

គ្រូក្រុម ឡាយហ្វ ថា ការយកឈ្នះព្រះខ័នរាជស្វាយរៀង ល្ងាចនេះ មិនពិបាកទេ

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ កូរ៉ខាងត្បូង របស់ក្រុម ឡាយហ្វ ព្រះសីហនុ លោក Heo Jae-Won បានបង្ហាញភាពជឿជាក់មុតមាំ លើក្រុមរបស់លោក នឹងអាចយកឈ្នះលើក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង បាន ក្នុងការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌលីគកំពូល កម្ពុជា Cambodian Premier League នាល្ងាចថ្ងៃ សុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ នេះ។

លោក Heo Jae-Won
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតល្ងាចនេះមកដល់ លោក Heo Jae-Won បានមានប្រសាសន៍ ថា៖ «យើងកំពុងរៀបចំក្រុមឱ្យបានល្អ សម្រាប់ការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង។ […] តើនឹងមានអ្វីលំបាកខ្លះក្នុងការប្រកួត? ខ្ញុំមិនប្រាកដ ថា អ្វីជាចម្លើយនៃសំណួររបស់អ្នកឥឡូវនេះ។ គ្មានការលំបាកអ្វីទាំងអស់។ យើងគិតថាយើងអាចឈ្នះបាន។ ឥឡូវនេះគូប្រកួតរបស់យើងបានឈ្នះ ៤ ប្រកួតហើយ។ ខ្ញុំមិនខ្លាចទាល់តែសោះ។ ខ្ញុំជឿ ថាយើងអាចឈ្នះបាន»

តាមរយៈប្រសាសន៍របស់គ្រូបង្វឹកសញ្ជាតិ កូរ៉េខាងត្បូង វ័យ ៤១ ឆ្នាំ លោកហាក់មានភាពជឿជាក់ខ្លាំងមែនទែន សម្រាប់ករប្រកួតទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ។ លោកជឿជាក់ ថា លោកនឹងអាចយកឈ្នះលើក្រុមរបស់លោក Matthew McConkey បាន។ អ្វីដែលចាប់អារម្មណ៍បំផុត លោកបានសង្កត់ធ្ងន់ថា លោកមិនខ្លាចនោះទេ ហើយការយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង ក៏មិនពិបាកនោះដែរ។

គួរបញ្ជាក់ថា នៅរដូវកាលនេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងបង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើល ដោយឆ្លងកាត់ការប្រកួត ៤ ប្រកួតក្នុងលីគ ពួកគេឈ្នះទាំង ៤ ប្រកួត ក្នុងនោះស៊ុតចូលគូប្រកួត ១១ គ្រាប់ និងពុំទាន់របូតគ្រាប់បាល់សូម្បីមួយគ្រាប់។

ក្រុមព្រះខ័នរាជស្វាយរៀង

ចំណែកក្រុម ឡាយហ្វ ព្រះសីហនុ វិញ កំពុងឈរនៅលេខរៀងទី ១០ ក្នុងលីគកំពូលកម្ពុជា ដោយឆ្លងកាត់ ៣ ប្រកួត ពួកគេចាញ់ទាំង ៣ ប្រកួត៕

ក្រុមឡាយហ្វ ព្រះសីហនុ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម