Connect with us

កីឡា

ក្រុម​អ្នក​ប្រដាល់​មក​ពីអាមេរិក​ ​នឹង​ត្រឡប់​ទៅ​វិញ​ថ្ងៃ​អាទិត្យ​ ខណៈ​ពីរ​រូប​នៅបន្ត​ដើរលេងស្រុក​ខ្មែរ​សិន​

បានផុស

នៅ

ក្រុម​កីឡាករ​ប្រដាល់​មក​ពី​សហរដ្ឋអាមេរិក​ ដែល​ដឹកនាំ​ដោយ​លោក​ ស្រប ស្រឿយ​ នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នៅ​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ខណៈ​កីឡាករ​ពីរ​រូប​បន្ត​ស្នាក់នៅ​ និង​ដើរ​លេង​ប្រហែល​ ១-២​ សប្ដាហ៍​ទៀត​សិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​កីឡាករ​ថតជុំ​គ្នា​

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​រួចរាល់​ និង​បាន​ដើរ​លេង​កម្សាន្ត​តាម​រមណីដ្ឋាន​នានា​ ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​ ជា​ច្រើន​ថ្ងៃ​រួច​មក​ក្រុម​ប្រដាល់​មក​ពី​សហរដ្ឋអាមេរិក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ។​ ចំណែក​កីឡាករ​ Juan Jackson និង​កីឡាករ​ Ryan Teal បន្ត​ស្នាក់​នៅ​ប្រហែល​ ១-២​ សប្ដាហ៍​ទៀត។​

កីឡាករ​ និង​ក្រុម​ការងារ​ទាំង​អស់​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ដំណើរ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ។​ ក្រោយ​ពី​ប្រកួត​រួច​បាន​ដើរ​លេង​ទស្សនា​ប្រាសាទ​នានា​របស់​ខ្មែរ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ពី​មុន​មក​ និង​បានសាក​ញុំ​ម្ហូប​ខ្មែរ​ទៀត​ផង។​

រូបភាព​លើ​ផេក​គ្រុឌ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ និង​ក្រុម​ការងារ​ដែល​មក​ពី​សហរដ្ឋអាមេរិក​មាន​គ្នា​សរុប​ប្រហែល​ជាង​១០​នាក់​បាន​មក​ចូលរួម​ការ​ប្រកួត​គុន​ខ្មែរ​ Land Of Peace​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ ការ​មក​ចូលរួម​ប្រកួត​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ ស្រប​ ស្រឿយ​ ដែល​ជា​គ្រូ​បង្វឹក​នៅ​ឯ​ទីនោះ​៕​

រូបភាព​លើ​ផេក​គ្រុឌ

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម