Connect with us

កីឡា

សូរិយ៉ា​ មេឃា​ មាន​មហិច្ឆតា​ជា​មួយ​ក្លឹប​ថ្មី​ចង់​ល្បី​ចង់​មាន​ផ្ទះ​ មាន​ឡាន​ ដូច​រៀមច្បងៗ

បានផុស

នៅ

កីឡាករ​ សូរិយ៉ា​ មេឃា​ ថា​ការ​មក​កាន់ក្លឹប​ថ្មី​នេះគឺ​ខ្លួន​ចង់​សាង​កេរ្តិ៍ឈ្មោះឲ្យ​បានល្បី​ដូច​រៀមច្បងៗ​ក្នុង​គុន​ខ្មែរ​ និង​ជោគជ័យមាន​ឡា​ន​ មាន​ផ្ទះ​ មាន​លុយ​ នៅ​ថ្ងៃ​ខាង​មុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេលីត​ មេឃា​ ពេល​កំពុង​ហ្វឹកហាត់​

សូរីយ៉ា​ មេឃា​ ឬ​ហៅ​ឈ្មោះ​ថ្មី​ថា​ អេលីត​ មេឃា​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​មក​កាន់​ក្លឹប​ថ្មី​ ស្របស្រឿយ​គុន​ខ្មែរ​ នៅ​ពេល​នេះ។​ ក្លឹប​ថ្មី​នេះ​ស្អាត​ល្អ​ មាន​សម្ភារ​ហ្វឹកហាត់​សំបូរ​គ្រប់គ្រាន់​ និង​ហ្វឹកហាត់​ខ្លាំង​ជាង​ក្លឹប​ចាស់​ទៀត​ផង។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ត​ទៀត​ថា​ មហិច្ឆតារបស់​ខ្លួន​ជា​មួយ​ក្លឹប​ថ្មី​នេះ​គឺ​នឹង​ខំប្រឹង​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​ឲ្យ​បាន​ល្អ​សាងកេរ្តិ៍ឈ្មោះ​ឲ្យ​បាន​ល្បី។​ មួយ​វិញ​ទៀត​គឺ​នឹង​ប្រឹង​​ឲ្យ​ក្លាយ​ជា​កីឡាករល្អ​មួយ​រូប​ និង​ទទួល​បាន​ភាព​ជោគជ័យ​ដូច​ជា​មាន​ឡាន​ជិះ​ មាន​ផ្ទះ​នៅ​ មាន​លុយ​​ ដូច​រៀមច្បង​ផ្សេងៗ​ដែល​ជោគជ័យ​កន្លង​មក។​

អេលីត​ មេឃា​ ពេល​កំពុង​ហ្វឹកហាត់​

អេលីត​ មេឃា​ សូម​ឲ្យ​មហាជន​ជួយ​គាំទ្រ​ខ្លួន​ផង​នៅ​ពេល​ឡើង​ប្រកួត​​ថ្ងៃ​ខាង​មុខ​នេះ។​ រូប​គេ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ដឹងគុណ​ចំពោះ​អ្នក​គាំទ្រ​ខ្លួន​ដែល​ស្រឡាញ់​ចូលចិត្ត​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អេលីត​ មេឃា​ បាន​ផ្លាស់​ប្ដូរ​ក្លឹប​ថ្មី​ហើយ​គឺមកកាន់​ក្លឹប​ស្របស្រឿយ​គុន​ខ្មែរ ​ដែល​មាន​លោក​ ស៊ន​ អេលីត​ ជា​អ្នក​បង្ហាត់​មើល​ការ​ខុសត្រូវ។​ កីឡាករ​រូប​នេះ​កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ចេញ​ប្រកួត​តាម​កម្មវិធី​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​៕​

មេឃា​ ពេល​ប្ដូរ​មកក្លឹប​ថ្មី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម