កីឡា
កូនប្រុស ធន់ រិទ្ធី ជាប់ឈ្មោះទៅប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន
កីឡាករវ័យក្មេង ធន់ សុវណ្ណស្កាយ ដែលជាកូនប្រុសរបស់អ្នកលេងគុនខ្មែរ ធន់ រិទ្ធី ក៏បានជាប់ឈ្មោះចេញទៅប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ផងដែរ ខណៈនេះជាការចេញទៅប្រទេសលើកដំបូងផងដែរ។

ធន់ សុវណ្ណស្កាយ
កីឡាករ ធន់ រិទ្ធី បានបង្ហោះវីដេអូកំពុងបង្វឹកកូនប្រុសយ៉ាងសកម្មដើម្បីពង្រឹងសមត្ថភាពឲ្យបានល្អគ្រប់គ្រាន់ត្រៀមចេញទៅប្រកួតនៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឯប្រទេសបារ៉ែនឆាប់ៗខាងមុខនេះ។ ជាមួយគ្នានោះដែរ រិទ្ធី បានជួនពរកូនឲ្យឈ្នះក្នុងការប្រកួត និងសំណូមពរដល់មហាជនឲ្យជួយគាំទ្រការប្រកួតរបស់កូនប្រុសផងដែរ។

រិទ្ធី កំពុងបង្ហាត់កូន
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីជាកម្មវិធីប្រកួតដ៏ធំមានប្រទេសជាច្រើនក្នុងទ្វីបអាស៊ីចូលរួមប្រកួតប្រជែង។ ការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ ដោយឡែកសម្រាប់សហព័ន្ធប្រដាល់គុនខ្មែរបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ១១នាក់ដើម្បីប្រជែងមេដាយជូនកម្ពុជា៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


