រឿងរ៉ាវប្រជាជនអ៊ីរ៉ង់ប្រមូលផ្តុំគ្នាព័ទ្ធជុំវិញរោងចក្រថាមពល តាមបណ្តោយស្ពាននានា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលយកបទឈប់បាញ់ជាមួយអ៊ីរ៉ង់រយៈពេល២សប្តាហ៍ និង ទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ដែលបានដាក់ចេញចំនួន១០ចំណុចសម្រាប់ដំណើរការចរចា។ បណ្តាញសង្គមដែលកំពុងតែផ្ទុះនោះ បង្ហាញឲ្យឃើញថា ជនជាតិអ៊ីរ៉ង់រាប់ពាន់នាក់កំពុងបង្កើតជាខ្សែសង្វាក់មនុស្សជុំវិញរោងចក្រថាមពល ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសពួកគេ ក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា «ខ្សែសង្វាក់មនុស្សរបស់យុវជនអ៊ីរ៉ង់សម្រាប់ថ្ងៃស្អែកដ៏ភ្លឺស្វាង» ដោយឈរកាន់ដៃគ្នាប្រឆាំងនឹងការគំរាមកំហែងដែលអ៊ីរ៉ង់មិនមែនចាប់ផ្តើមសង្គ្រាមនិងមិនសមនឹងទទួលបាន។ នៅពេលថ្ងៃ លោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានថា «អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ» ប្រសិនបើអ៊ីរ៉ង់មិនបំពេញតាមការទាមទាររបស់ខ្លួនក្នុងការបើកច្រកសមុទ្រ Hormuz...
នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus សម្តែងការព្រួយបារម្ភពីគ្រោះថ្នាក់នៃរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
ប្រទេសជប៉ុន ដែលរក្សាទំនាក់ទំនងអព្យាក្រឹតពិសេសជាមួយអ៊ីរ៉ង់ កំពុងស្វែងរកការបន្ធូរបន្ថយជម្លោះដែលកំពុងបន្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកងកម្លាំងអ៊ីរ៉ង់...
ការផ្តល់ប្រេងយន្តហោះនឹងផ្តល់អាទិភាពទៅឱ្យជើងហោះហើរផ្នែកវេជ្ជសាស្រ្ត រដ្ឋ និងជើងហោះហើរដែលលើសពីបីម៉ោង ខណៈសេចក្តីជូនដំណឹងនេះនឹងមានសុពលភាពដល់ថ្ងៃទី៩ខែមេសា...
លោក ណេតានយ៉ាហ៊ូ បានលើកឡើងថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ...
លោក ត្រាំ បានអះអាងនៅថ្ងៃទី៥មេសាថា សមាជិកអាកាសយានិកទី២នៃយន្តហោះ F-15E ដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងទឹកដីអ៊ិរ៉ង់...
កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញកាមេរ៉ាឃ្លាំមើលចំនួន១៧ ដែលភ្ជាប់ទៅនឹងទីស្នាក់ការកណ្តាលសំខាន់របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោង។ នេះបើយោងតាមមន្ត្រីសន្តិសុខអង្គការសហប្រជាជាតិម្នាក់បានប្រាប់ AFP នៅថ្ងៃទី ៤ ខែមេសា។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល-ហេសបូឡានៅថ្ងៃទី ២ ខែមីនា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ត្រូវបានជាប់គាំងនៅក្នុងការបាញ់ប្រហារគ្នានៅភាគខាងត្បូងនៃប្រទេស ដោយហេសបូឡាបានបើកការវាយប្រហារលើអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួន និងកងកម្លាំងអ៊ីស្រាអែលបានរុញច្រានចូលទៅក្នុងទីក្រុងព្រំដែន។ មន្ត្រីរូបនេះ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «កាមេរ៉ាចំនួន១៧ របស់ទីស្នាក់ការកណ្តាលត្រូវបានបំផ្លាញដោយកងទ័ពអ៊ីស្រាអែល» នៅក្នុងទីក្រុងឆ្នេរសមុទ្រណាគូរ៉ា។ អ្នកនាំពាក្យ UNIFIL...