មន្ត្រីសភាកម្ពុជា និងមន្ត្រីការទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ បញ្ជាក់ពីការរួមគ្នាក្នុងការប្ដេជ្ញាចិត្តពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការស្ថាប័ន
លោក កែប ជុតិមា បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹង និងអនុវត្តវិធានការឱ្យបានតឹងរឹងក្នុងការបង្ក្រាបបទល្មើសនានា
ភាគីទាំងពីរបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង
ពលរដ្ឋខ្មែរប្រហែល ១៦៤នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារជំងឺមិនឆ្លង ដែលស្ថានភាពស្ថិតក្នុងកម្រិតអាសន្ន។ ប្រធានគណៈកម្មការទី៨ សភាជាតិលោកស្រី ឡោក ខេង បានបង្ហាញពីក្ដីបារម្ភនេះ ខណៈអ្នកជំនាញវេជ្ញសាស្ត្រជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ តាំងពីការបង្កើតលំហសាធារណៈសម្រាប់ហាត់ប្រាណ រហូតដល់ការអប់រំឱ្យមានការយល់ដឹងស៊ីជម្រៅពីរបបអាហារ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះបេសកកម្មការងាររបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ដែលមានសកម្មភាពល្អៗជាច្រើន ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្កើតនូវទម្រង់ថ្មីមួយទៀតនៃបទល្មើសសម្អាតប្រាក់ពិសេសមួយដែលអនុញ្ញាតឱ្យរដ្ឋរឹបអូសទ្រព្យដែលទិញដោយប្រើប្រាស់លុយបានពីបទល្មើស ឬការបោកប្រាស់អនឡាញបានដោយមិនចាំបាច់មានការផ្ដន្ទាទោសពីបទល្មើសដែលជាសំអាងនៃបទល្មើសសម្អាតប្រាក់ទេ។
តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។