Connect with us

ព័ត៌មានជាតិ

​ច្បាប់​ប្រឆាំង SCAM ​ឱ្យ​រដ្ឋ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដែល​កើត​ចេញ​ពី​បទ​ល្មើស​ដោយ​មិន​ចាំ​បាច់​មាន​ការ​ផ្ដន្ទាទោសជាមុន

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​បញ្ជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​បង្កើត​នូវ​ទម្រង់​ថ្មី​មួយ​ទៀត​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋ​រឹប​អូស​ទ្រព្យ​ដែល​ទិញ​ដោយ​ប្រើប្រាស់​លុយ​បាន​ពី​បទ​ល្មើស​ ឬ​ការ​បោក​ប្រាស់​អនឡាញ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ការ​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ដែល​ជា​សំអាង​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​ការ​ពារ​ច្បាប់​នេះ​ថា​ជា​ការ​ធ្វើ​ឱ្យ​ស្រប​តាម​ស្ដង់​ដារ​​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ FATF និង​ការ​អនុវត្ត​នភ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា សិង្ហបុរី ជា​ដើម​។

លោក​បញ្ជាក់​ថា​៖ «លក្ខណៈ​ពិសេស​នៃ​ច្បាប់​នេះ​គឺ​អនុញ្ញាត​ឱ្យ​មាន​ការ​សម្រេច​រឹប​អូស​ទ្រព្យ​ដែល​ជា​ផល​នៃ​បទ​ល្មើស​ក្នុង​ករណី​ដែល​ម្ចាស់​ទ្រព្យ​មិន​មាន​ភស្ភុតាង​បញ្ហា​អំពី​ប្រភព​ស្រប​ច្បាប់​នៃ​ទ្រព្យ​ដែល​សង្ស័យ​ថា​​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ ឬ​ជា​ផល​នៃ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ឬ​បទ​ល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ច្បាប់​នេះ​»។

​​​


លោក​បញ្ជាក់​ថា​នេះ​ជា​ទម្រង់​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​ពិសេស​ ដែល​ហៅ​ថា Stand-alone money laundering ដែល​ឱ្យ​រឹប​អូស​ទ្រព្យ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ការ​ផ្តន្ទាទោស​ពី​បទ​ល្មើស​ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​បទ​ល្មើស​សម្អាត​ប្រាក់​ទេ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ការ​រៀប​ចំ​នួវ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ពេល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ច្បាប់​ដ៏​មុះ​មុត​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ដែល​កើត​ចេញ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ និង​ដោយ​រួម​ចំណែក​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ​គោល​ដៅ​ធ្វើ​ការ​ប្រឆាំង​​ការ​សម្អាត​ប្រាក់​នា​ពេល​ខាង​មុខ​ដែល​កម្ពុជា​កម្ពុជា​នឹង​ទទួល​ការ​វាយ​តម្លៃ​នៅ​ឆ្នាំ​២០២៨​ខាង​មុខ​​»


ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ FATF ពិភពលោក​ដាក់​ចូល​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់​ចំនួន​២​ដង​ក្នុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៩ ទោះ​ជា​យ៉ាង​ណា​ក្រោយ​មក​ដោយ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ក្រុម​ការងារ​នេះ​បាន​ដក​កម្ពុជា​ចេញ​វិញ​នៅ​ឆ្នាំ​២០២៣។ យ៉ាង​ណា​ក្ដី​អគ្គទេសាភិបាល​ធនាជាតិ​កម្ពុជា​លោកស្រី ជា​ សិរី ធ្លាប់​លើក​ឡើង​កាល​ពី​អំឡុង​ខែ​មករា​កន្លង​ទៅ​ពី​ការ​បារម្ភ​នៃ​ការ​ធ្លាក់​ចូល​បញ្ជី​នេះ​ជា​ថ្មី​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​បន្តបន្ទាប់​ពី​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា​។ ​

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​ត្រូវ​បាន​ព្រឹទ្ធសភា​ពិនិត្យ​ ក្រោយ​ពី​សភាជាតិ​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា។ ច្បាប់​នេះ​មាន​៥​ជំពូក​ និង​២៤​មាត្រា​ បាន​បង្កើត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ពិសេស​ចំនួន​៥ ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឆបោក និង​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ផង​ដែរ​៕


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម