កីឡា
ក្លឹបបណ្ដុះធនធានចំបាប់របស់ជើងខ្លាំងកីឡាករ ហេង វុទ្ធី ប្រកាសបើកជាផ្លូវការនៅខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះក្លឹបចំបាប់ព្រះធាតុដែលបង្កើតឡើងដោយម្ចាស់មេដាយមាសស៊ីហ្គេម កីឡាករ ហេង វុទ្ធី នៅឯខេត្តពោធិ៍សាត់បានប្រកាសបើកដំណើរការជាផ្លូវការហើយក្រោមអធិបតីភាពលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

លោក ខេស៊ី បាណេត
នេះបើតាមការឲ្យដឹងពីកីឡាករ ហេង វុទ្ធី បញ្ជាក់ថាក្លឹបចំបាប់ព្រះធាតុនេះគឺជាការឧតប្ថម្ភគាំទ្រទាំងស្រុងពីលោក ខេស៊ី បាណេត ដែលចំណាយថវិកាអស់រាប់ម៉ឺនដុល្លាររហូតបញ្ចប់ការសាងសង់ និងបំពាក់សម្ភារហ្វឹកហាត់រួចរាល់ដូចនៅពេលនេះ។

ការប្រកួតមិត្តភាព
ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ រូបនេះពិតជាអរគុណខ្លាំងណាស់ចំពោះការស្រឡាញ់ និងលើកស្ទួយវិស័យកីឡាចំបាប់ និងការចំណាយធនធានទ្រព្យសម្បត្តិរបស់លោក ខេស៊ី បាណេត ដើម្បីអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្លឹបចំបាប់នេះនឹងចូលរួមបណ្ដុះធនធានដែលជាកូនខ្មែរគ្មានលទ្ធភាព និងមានទេពកោលនៅតាមបណ្ដាស្រុកភូមិក្នុងខេត្តពោធិ៍សាត់នេះឲ្យមានសមត្ថភាពខ្លាំងពូកែបានចូលរួមប្រកួតតំណាងខេត្ត និងបណ្ដុះស្មារតីឈានដល់កម្រិតអន្តរជាតិនៅថ្ងៃខាងមុខ។

ការប្រកួតមិត្តភាព
បញ្ជាក់ដែរថា ក្នុងពិធីបើកសម្ពោធក្លឹបចំបាប់ព្រះធាតុនេះផងដែរក៏មានការប្រកួតមិត្តភាពពីបណ្ដាក្លឹប កីឡាករ កីឡាការិនីផ្សេងៗផងដែរដើម្បីបង្កភាពរីករាយ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានចូលរួមជាអធិបតីភាព និងសម្ដែងការអបអរផងដែរក្នុងឱកាសសម្ពោធក្លឹបស្ដង់ដាមួយនេះ។ ក្លឹបចំបាប់ព្រះធាតុនេះគឺមានទីតាំងនៅភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕

ទិដ្ឋភាពពិធីសម្ពោធក្លឹប


អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


