កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជានិងថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអះអាងពីលទ្ធផលវិជ្ជមានពីកិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)
លោករដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា៖ «ភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី និងជៀសវាងការប៉ះទង្គិចគ្នាភាគីទាំងពីរបានបញ្ជាក់ថាការពង្រឹងទំនាក់ទំនងគ្រប់កម្រិតក្នុងការកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ»។