កីឡា
លោក កែវ រ៉េមី ស្ដាយជើងខ្លាំងរបស់ ITF កម្ពុជាមួយរូបនឹងមិនបានចូលរួមការប្រកួតអាស៊ី នៅប្រទេសម៉ុងហ្គោលី
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី ស្ដាយចំពោះការមិនបានចូលរួមរបស់ជើងខ្លាំងវ័យក្មេងគឺកីឡាករ សម្បត្តិ សុវណ្ណារ៉េន ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី អំឡុងខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី ខាងមុខនេះ។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ ITF
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោក កែវ រ៉េមី បានបង្ហាញនូវការស្ដាយចំពោះការអាក់ខានមិនបានចេញទៅប្រកួតនៅព្រឹត្តិការណ៍ជើងឯកអាស៊ី អំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះរបស់កីឡាករ សម្បត្តិ សុវណ្ណារ៉េន ដោយសារតែជាប់ភារកិច្ចប្រឡងបាក់ឌុប។
លោក កែវ រ៉េមី ប្រធានសហព័ន្ធបានបន្ថែមទៀតថា សម្បត្តិ សុវណ្ណារ៉េន ជាកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្ពស់មិនថាបច្ចេកទេសនោះទេ សូម្បីវិន័យក្នុងការហ្វឹកហាត់ និងរស់នៅក៏ល្អផងដែរ។ រូបគេធ្លាប់ឈ្នះជើងខ្លាំងជាច្រើនមកហើយនៅការប្រកួតមុនៗដូចជាកាហ្សាក់ស្ដង់ កូរ៉េខាងជើង ឥណ្ឌា ជាដើម។ លោកពិតជាស្ដាយចំពោះកីឡាករដែលមានសមត្ថភាពអាចប្រជែងមេដាយជូនកម្ពុជារូបនេះជាខ្លាំង។

កីឡាករ សម្បត្តិ សុវណ្ណារ៉េន
បញ្ជាក់ដែរថា អំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានឹងទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅឯប្រទេសម៉ុងហ្គោលី។ រយៈពេលច្រើនខែមកហើយដែលសហព័ន្ធមួយនេះកំពុងសម្រុកហ្វឹកហាត់ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការឆ្ពោះទៅដណ្ដើមមេដាយជូនជាតិមាតុភូមិនៅព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ៕

លោក កែវ រ៉េមី និងក្រុមតេក្វាន់ដូ ITF
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


