បច្ចេកវិទ្យា
Maserati Grecale សម្ពោធរថយន្តថាមពលស៊េរីថ្មីទៅកាន់ពិភពលោក
រថយន្តថាមពលស៊េរីថ្មី Grecale បានចាប់ផ្ដើមតាំងបង្ហាញជាលក្ខណៈទ្រង់ទ្រាយធំ នៅឯក្រុមហ៊ុន Maserati រួចធ្វើដំណើរតាមដងផ្លូវទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ធ្វើឱ្យកក្រើកពិភពលោក។ រថយន្តស៊េរីថ្មីនេះ បានតម្រៀបគំរូជារាងលំពែងដ៏ធំមួយ ប្រវែងជាង ១០០ម៉ែត្រ និងប្រើរថយន្តចំនួន ៨០គ្រឿងឯណោះ ខណៈបច្ចុប្បន្នវាបានអភិវឌ្ឍចំនួន ២៥០ គំរូ និងចែកចាយនៅឯប្រទេសជប៉ុន សហរដ្ឋអាមេរិក អារ៉ាប់រួម ចិន ហ្វាំងឡង់ និងអ៊ីតាលី។

ម៉ូដែលថ្មីនឹងបង្ហាញទៅកាន់ពិភពលោកនាឆ្នាំ ២០២២ ខណៈក្រមហ៊ុន Maserati នឹងលេចវត្តមានលើឆាកអន្តរជាតិនាពេលអនាគត នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុង Milan ដោយមានការចូលរួមពីប្រទេសនានាទូទាំងពិភពលោក។
Maserati ជាក្រុមហ៊ុនផលិតរថយន្តប្លែកៗជាច្រើនប្រភេទ ជាមួយនឹងរូបរាងដ៏អស្ចារ្យ ខុសពីគេ ងាយសម្គាល់បានភ្លាម មិនថាទៅដល់ទីណា។ ជាមួយនឹងការរចនាឡើងដោយបំពាក់បច្ចេកវិទ្យាខ្ពស់ និងភ្ជាប់តួអក្សរផ្តាច់មុខរបស់ខ្លួន វាបានបំពេញតាមតម្រូវការស្តង់ដារឧស្សាហកម្មរថយន្តសកល។ ជារថយន្តដែលទទួលបានភាពជោគជ័យ ធ្វើឱ្យរថយន្តស្ព័រអ៊ីតាលីនេះ មានការរចនា ការបើកបរប្រកបដោយផាសុកភាព ស៊ីវិល័យ និងសុវត្ថិភាព ខណៈពេលបច្ចុប្បន្នរថយន្តទាំងនេះមានលក់នៅលើទីផ្សារអន្តរជាតិជាង ៧០កន្លែង។
ជាសក្ខីភាព ការតម្រៀបគំរូជារាងលំពែងមាន៣ម៉ូតមាន ម៉ូត Quattroporte flagship ម៉ូតGhibli sport sedan និងម៉ូត Levante ដែលជារថយន្តដំបូងគេផលិតដោយក្រុមហ៊ុន Maserati SUV។ គ្រប់ម៉ូដែលទាំងអស់សុទ្ធសឹងប្រើប្រាស់សម្ភារៈសម្រិតសម្រាំងយ៉ាងពិសេស និងបំពាក់ប្រព័ន្ធដំណោះស្រាយបញ្ហាដោយបច្ចេកទេសខ្ពស់បំផុត។ ចំពោះម៉ូត Ghibli និង Levante ជាប្រភេទរថយន្តកូនកាត់ និងជារថយន្តអគ្គិសនីដំបូងបង្អស់ផងដែររបស់ក្រុមហ៊ុន។ វាប្រើប្រាស់ម៉ាស៊ីន V6 និង V8 និងម៉ាស៊ីនកូនកាត់ស៊ីឡាំង ៤ នៅនឹងកង់ខាងក្រោយ និងមានកង់៤។ រីឯ Trofeo Collection រួមមាន Ghibli, Quattroporte និង Levante ដែលបំពាក់ដោយម៉ាស៊ីន V8 ដែលមានកម្លាំង 580 hp គឺជាការបង្ហាញដ៏អស្ចារ្យនៃប្រព័ន្ធ DNA ដែលដំណើរការខ្ពស់របស់ម៉ាក Trident។
ដោយឡែក រថយន្តទំនើប MC20 ដែលតម្រៀបនៅជួរលើកំពូលគេ ដំណើរការដោយម៉ាស៊ីន Nettuno V6 ដ៏ល្អឥតខ្ចោះ ដោយរួមបញ្ចូលនូវបច្ចេកវិទ្យា F1-derived មានថាមពលខ្លាំង ហើយផលិតតាមស្តង់ដារខ្ពស់បំផុត។

សព្វថ្ងៃនេះ ក្រុមហ៊ុន Maserati មានរោងចក្រផលិតចំនួនបីគឺម៉ូត Ghibli និង Quattroporte ត្រូវផលិតនៅរោងចក្រ Grugliasco ទីក្រុង Turin និងរោងចក្រ Avvocato Giovanni Agnelli Plant (AGAP) និងម៉ាក Levante ផលិតនៅរោងចក្រ Mirafiori ក្នុងទីក្រុង Turin ។ ចំណែក MC20 ផលិតនៅរោងចក្រ Viale Ciro Menotti ទីក្រុង Modena៕
សម្រាប់ព័ត៌មានបន្ថែម៖
Maria Conti – ប្រធានផ្នែកទំនាក់ទំនង Maserati – [email protected]
Davide Kluzer – ផ្នែកទំនាក់ទំនងផលិតផល – [email protected]
Camilla Manzotti – ផ្នែកទំនាក់ទំនង Lifestyle – [email protected]
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


