បច្ចេកវិទ្យា
សញ្ញាថាពួក Hacker កំពុងព្យាយាមជ្រៀតចូលបណ្ដាញសន្តិសុខព័ត៌មានវិទ្យារបស់យើង
បច្ចុប្បន្ននេះក្រុមហ៊ុនធំៗកំពុងប្រឈមបញ្ហាសន្តិសុខព័ត៌មានវិទ្យាពីពួក Hacker ដែលព្យាយាមលួចយកព័ត៌មានដើម្បីយកប្រយោជន៍ផ្សេងៗតាមដែលអាចធ្វើបានរួមមាន ការបន្លំលួចប្រាក់ និងបង្ខូចកេរ្តិ៍ឈ្មោះជាដើម។
ថ្មីៗនេះលោក Jason Lackey មកពីក្រុមហ៊ុនសន្តិសុខ Cisco បានសម្ភាសន៍អតីតសមាជិកនៃក្រុម hacker អនាមិកម្នាក់ដែលឈ្មោះក្រៅ SparkyBlaze ពីអសន្តិសុខព័ត៌មានវិទ្យាតាមបណ្ដាក្រុមហ៊ុន។

នៅក្នុងប្លក់របស់ Jason Lackey ដែលមានចំណងជើង “Life After Anonymous – Interview with a Former Hacker” លោកបានសរសេរពីគំនិតរបស់ SparkyBlaze ស្តីពីស្ថានភាពបច្ចុប្បន្ននៃឧស្សាហកម្មសន្តិសុខបច្ចេកវិទ្យាពីសុវត្ថិភាពនៅកន្លែងធ្វើការ។
លោក SparkyBlaze បាននិយាយថា សុវត្ថិភាពព័ត៌មានវិទ្យាមានភាពរញ៉េរញៃសាំញ៉ាំ។ ប៉ុន្តែក្រុមហ៊ុនភាគច្រើនបែរជាមិនចង់ចំណាយពេល ឬថវិកាទៅលើសុវត្ថិភាពកុំព្យូទ័រ ដោយសារពួកគេគិតថាវាមិនសំខាន់។ ពួកគេមិនខ្វល់ពីការការពារទិន្នន័យដើម្បីមានសុវត្ថិភាពដល់ក្រុមហ៊ុនដែរ។ ក្រុមហ៊ុនភាគច្រើនមិនទាំងបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួនឲ្យចេះបើកឯកសារភ្ជាប់ពីមនុស្សដែលមិនស្គាល់ថែមទៀត ដែលនេះជាបញ្ហានាំឲ្យកើតមានការលួចយកទិន្នន័យបានយ៉ាងស្រួល។ បញ្ហាមិនមែនស្ថិតត្រង់កម្មវិធីទេ តែអាស្រ័យលើមនុស្សដែលប្រើប្រាស់វា។ លោកបន្ថែមថា ក្រុមហ៊ុនត្រូវតែបង្រៀនបុគ្គលិកពីគោលការណ៍សន្តិសុខព័ត៌មានវិទ្យាឲ្យបានច្បាស់លាស់ ពុំនោះទេអសន្តិសុខបច្ចេកវិទ្យាអាចកើតឡើងគ្រប់ពេល។
អតីត hacker រូបនេះ បានលើកឡើងបន្ថែមទៀតពីបញ្ហាប្រឈមសុវត្ថិភាពព័ត៌មានវិទ្យា នៅក្នុងបទសម្ភាសន៍ថា អាចបណ្ដាលមកពីសង្គមឬមនុស្សដែលធ្វើក្លែងជានរណាម្នាក់ ដើម្បីទទួលបានព័ត៌មានឯកសិទ្ធិទៅកាន់បុគ្គលិកក្រុមហ៊ុន។
ហេតុនេះគ្រប់ក្រុមហ៊ុន ត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណមនុស្សម្ខាងទៀតដែលកំពុងស្នើសុំព័ត៌មានពីខាងយើងឲ្យបានហ្មត់ចត់ច្បាស់លាស់។

បច្ចេកទេសពីរដែលអាចបង្រៀននិយោជិកបានគឺ៖
១. សួរសំណួរផ្ទៀងផ្ទាត់៖ នៅពេលនរណាម្នាក់ហៅចូល ស្នើសុំចូលប្រព័ន្ធឬលេខសម្ងាត់ សូមសួរសំណួរជាស៊េរី ដើម្បីជួយក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនខិលខូច។ ប្រសិនបើនិយោជិកមិនអាចផ្ទៀងផ្ទាត់ថា មនុស្សនោះជានរណាទេ ពួកគេពិបាកបដិសេធសំណើណាស់។ ដោយឡែកប្រព័ន្ធនេះដំណើរការបាន លុះត្រាតែក្រុមហ៊ុនបានបង្កើតសំណួរ ហើយបានអនុវត្តដំណើរការនៅទូទាំងអង្គភាព។
២. ហៅទូរសព្ទត្រឡប់ទៅវិញ៖ បើសិននរណាម្នាក់ហៅទូរសព្ទចូល មកស្នើសុំលេខសម្ងាត់ ឬប្រភេទព័ត៌មានផ្សេងៗទៀត ត្រូវប្រាប់ឲ្យចាំសិន ដោយថាយើងនឹងហៅត្រឡប់ទៅវិញ។ កត់លេខទូរសព្ទទុក ឬបញ្ជូនដោយផ្ទាល់ទៅអង្គភាពទាំងមូល ដើម្បីផ្សព្វផ្សាយឲ្យបុគ្គលិកគ្រប់ថ្នាក់ប្រុងប្រៀប។ បន្ទាប់មកទៀត ហៅទូរសព្ទត្រឡប់ទៅវិញ បើសិនគេនិយាយថា ពួកគេមិនស្គាល់អ្នកដែលបានខលមកយើងទេនោះមានន័យថា គេកំពុងបន្លំយកព័ត៌មានពិតមែន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ i-Sight
ចុចអាន៖តើបណ្ដាញ linkedin គឺជាអ្វី និងមានសារៈប្រយោជន៍បែបណាខ្លះ?
ចុចអាន៖តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


