Connect with us

បច្ចេកវិទ្យា

ធ្វើម៉េច ដើម្បីប្រាកដថា​ប្រព័ន្ធតេឡាក្រាមរបស់អ្នកកំពុងរក្សាសុវត្ថិភាពបានល្អ?

បានផុស

នៅ

បច្ចុប្បន្ន ការឆបោកតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម​មានច្រើន ដោយជនទុច្ចរិតប្រើប្រាស់គ្រប់រូបភាព​ ដើម្បី​គ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ជនរងគ្រោះ ឬទាញយកទិន្នន័យជនរងគ្រោះ​ ពិសេសច្រើនកើតមានលើកម្មវិធីតេឡេក្រាមតែម្តង។ ដូចនេះ ដើម្បីបង្កើនការការពារសុវត្តិភាពសម្រាប់គណនីតេឡេក្រាម​ លោក​អ្នកគប្បីកំណត់​​មុខងារ Two-Step Verification និងរក្សាការសម្ងាត់ពីព័ត៌មានផ្ទាល់ខ្លួន កុំចែករំលែកជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកំណត់មុខងារ Two-Step Verification ជារឿងសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធមុខងារសុវត្ថិភាពគណនីបណ្តាញទំនាក់ទំនងសង្គម ដែលមុខងារនេះ​មានស្រាប់នៅក្នុង​បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram)។ ការកំណត់មុខងារនេះ ជាជំហានទី១​ ដើម្បីជួយធ្វើយ៉ាងណាឱ្យគណនីយើង មិនត្រូវបានជនទុច្ចរិត hack យកគណនីរបស់យើងបានដោយងាយស្រួល។

ដើម្បីដឹងថា គណនីតេឡេក្រាមរបស់លោកអ្នក បានបើកមុខងារនេះរួច គឺគ្រាន់ចូលទៅកាន់ setting រួចស្វែងរកពាក្យ Privacy and Security ។ បើសិនជាឃើញថា​ “On” បានន័យថា​ គណនីតេឡេក្រាមរបស់លោកអ្នក បើកដំណើរការមុខងារពង្រឹងសុវត្ថិភាពនោះរួចហើយ ប៉ុន្តែបើសិនជាឃើញពាក្យថា​ “Off” បានន័យថា គណនីបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់អ្នកមិនមានសុវត្ថិភាពទេ ពោល គឺងាយនឹងឱ្យជនទុច្ចរិត hack បានដោយងាយ។

ការបើកដំណើរការលើមុខងារ Two-Step Verification ប្រៀបបីដូចជាបានចាក់សោរផ្ទះមួយជាន់ តែជំហាននៃការពង្រឹង​សុវត្ថិភាពលើ​ការប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម គឺត្រូវបន្តទៅជំហានបន្តបន្ទាប់ទៀត។ ជាជំហានបន្ទាប់ លោកអ្នកត្រូវប្រាកដថា មុខងារផ្សេងទៀតក៏ត្រូវបានកំណត់ផងដែរ ពិសេសមុខងារ Phone Number ព្រោះថា​បើសិនជាជនអានាមិក មិនស្គាល់ពីទិន្នន័យលេខទូរស័ព្ទរបស់លោកអ្នក​ ជនទុច្ចរិតទាំងនោះក៏មិនអាចស្វែងរកវិធីបោកបន្លំលោកអ្នកតាមគ្រប់មធ្យោបាយដោយងាយដែរ។

គួរបញ្ជាក់ថា មុខងារ Phone Number ជាមុខងារមួយកំណត់ បើសិនជាលោកអ្នកចង់រក្សាការសម្ងាត់ មិនចង់​ឱ្យ​លេខ​ទូរស័ព្ទរបស់លោកអ្នកបង្ហាញជា​សាធារណៈ និងសូម្បីតែមនុស្សដែលលោកអ្នកស្គាល់ គឺអាចកំណត់ពាក្យថា “Nobody” ។ ប៉ុន្តែបើសិនជាចង់បង្ហាញលេខផ្ទាល់​ខ្លួនសម្រាប់តែអ្នកដែលលេខទំនាក់ទំនងទូរស័ព្ទរបស់លោកអ្នក​ គឺកំណត់លើពាក្យថា “My Contact” ។

ក្រៅពីមុខងារទាំងពីរខាងលើ​​ លោកអ្នកក៏អាចកំណត់លើមុខងារដទៃទៀត ដែលអាចកំណត់បានសូម្បីតែមិនអនុញ្ញាតឱ្យនរណាម្នាក់ទាញអ្នកចូលក្នុងគ្រុប ឬឆានែលរបស់គេបានដោយពុំបានដឹងមុន ដែលមានក្នុងកម្មវិធីតេឡេក្រាមស្រាប់ ដើម្បី​ជួយ​ពង្រឹង​សុវត្ថិភាព​បណ្តាញទំនាក់ទំនងសង្គមកាន់តែខ្ពស់។

បើតាមអ្នកជំនាញផ្នែកចំណេះដឹងបច្ចេកវិទ្យា និងសន្តិសុខឌីជីថល ពន្យល់ដែរថា ការកំណត់មុខងារទាំងអស់ខាងលើនេះ ជាផ្នែកមួយជួយរក្សាសុវត្ថិភាពបន្ថែមលើវិធីការពារដែលលោកអ្នកមានប៉ុណ្ណោះ។ មួយវិញទៀត ក្នុងករណីដែលគណនីបណ្តាញ​ទំនាក់​ទំនង​សង្គមរបស់លោកអ្នកត្រូវបានជនអានាមិកយកទៅប្រើប្រាស់ គឺអាចដាក់ពាក្យបណ្តឹងទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីដោះស្រាយជូនបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម