បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ ណែនាំគន្លឹះសំខាន់ៗសម្រាប់ការពារខ្លួននឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
ការបោកបន្លំតាមអ៊ីនធឺណិត នៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួន។ ដើម្បីអាចការពារខ្លួនពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ពីគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. ប្រើពាក្យសម្ងាត់ខ្លាំង (Use Strong Passwords) មិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ និងតែងតែប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ។ ប្រើពាក្យសម្ងាត់ដែលពិបាកលួច ត្រូវកំណត់យ៉ាងតិចចាប់ពី១២ តួអក្សរឡើងទៅ ដែលក្នុងនោះមានទាំងអក្សេធំ និងតូច រួមជាមួយលេខ និងសញ្ញា(Symbols) ផងដែរ។ ឧទាហរណ៍ P@$$word1231, Th3r3Ar3N0L1m1ts1, MyC@tL0vesTuna1 ។
២. ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ (Keep Software Updated) តាមរយៈការអាប់ដេត (Updated) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS or Android) និងកម្មវិធី (Application) របស់កុំព្យូទ័រ ទូរសព្ទ និងថេប្លេត (Tablet) ចុងក្រោយបំផុតជានិច្ច អ្នកអាចរុករកគេហទំព័រដោយដឹងថា អ្នកត្រូវបានការពារដោយមុខងារសុវត្ថិភាពដែលទាន់សម័យបំផុត។

៣. ប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ (Beware of Phishing Attempts) ខណៈពេលដែលប្រភេទនៃការបន្លំមួយចំនួនមានលក្ខណៈជាក់ស្តែង ប៉ុន្តែខ្លះទៀតមានលក្ខណៈស្មុគស្មាញពិបាកនឹងស្មានដឹងថាពិត ឬមិនពិត និងហាក់ដូចជាគ្មានគ្រោះថ្នាក់។ សូមកុំចុចលើតំណភ្ជាប់ពីមនុស្សដែលអ្នកមិនស្គាល់ ហើយកុំផ្តល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនទៅនរណាម្នាក់ឱ្យសោះ ដែលអាចជាហានិភ័យធ្វើឱ្យគេអាចក្លែងបន្លំអ្នកបាន។
៤. ស្វែងយល់អំពីព័ត៌មានបច្ចកវិទ្យា (Learn about information technology) ដោយសារប្រភេទមេរោគថ្មីត្រូវបានបង្កើតឡើង ហើយវិធីថ្មីៗនៃការបោកប្រាស់មនុស្សកាន់តែសម្បូរបែប ដូចនេះអ្នកគរតែស្រាវជ្រាវអំពីអត្ថបទព័ត៌មានតាមអ៊ីនធឺណិតរៀងរាល់សប្តាហ៍ប្រសិនបើមានពេល ដើម្បីយល់ដឹងអំពីវិធីថ្មីៗដែលអាចការពាររូបអ្នកបាន។

៥. ប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន (Use reliable security software) ដើម្បីការពារខ្លួនអ្នកពីឧក្រិតកម្មតាមអ៊ីនធឺណិតបានមួយផ្នែកទៀតអ្នកគួរតែប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីទទួលបានការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិតដូចជាមេរោគកុំព្យូទ័រផ្សេងៗជាច្រើនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


