Connect with us

ចរាចរណ៍

ម៉ូតូ ២ គ្រឿង បុកគ្នា ស្លាប់យុវជនម្នាក់ និង ៣ នាក់ទៀត របួសធ្ងន់ នៅខណ្ឌដូនពេញ

បានផុស

នៅ

យុវជនម្នាក់ បានស្លាប់ និង ៣ នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅក្រោមស្តុបប្រាសាទពេជ្រ ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចស្តុបប្រាសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន ២ នាក់ ជិះម៉ូតូស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LL-7082 ឌុបគ្នាក្នុងល្បឿនលឿន តាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។ ខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន ក្រោមស្តុបប្រាសាទពេជ្រ គេឃើញមានយុវជន ២ នាក់ទៀត ជិះម៉ូតូហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KV-1224 ឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ស្របពេលនោះ ម៉ូតូហុងដា សង់ឌ្រីម បានបត់ឆ្វេងឆ្លងផ្លូវ ក៏ស្រាប់តែម៉ូតូស្កុបពីចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យស្លាប់យុវជនម្នាក់ និង ៣ នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង ២ គ្រឿង ទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម