Connect with us

ចរាចរណ៍

ស្លុតចិត្ត​ណាស់​! ស្ត្រី​ម្នាក់​ដាច់​ជើង​ស្តាំ និង​មនុស្ស​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍

បានផុស

នៅ

ស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ស្ត្រី​ម្នាក់​ដាច់​ជើង​ស្តាំ​ម្ខាង ទើ​នៅ​ម៉ូតូ មើលទៅ​គួរ​ឲ្យ​រន្ធត់ចិត្ត និង​មនុស្ស​ប្រុស​-​ស្រី​២​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៣/១៣៤ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ​ស្វាយរៀង 1Q-3600 បើកបរ​ដោយ​ឈ្មោះ រឿន ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ខ្នុរ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប បានធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត រងរបួស​ធ្ងន់​សន្លប់​(​ពាក់មួក​សុវត្ថិភាព​)​។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មកដល់​កន្លែង​កើតហេតុ​ខាងលើ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1HC-7762 ចំ​ពី​ចំហៀង​ខាងស្តាំ ក្នុង​ទិស​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច បើកបរ​ឈ្មោះ សោម សាម៉ុន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ដាច់​ជើង​ខាងស្តាំ​) មិន​ពាក់មួក​សុវត្ថិភាព និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឌុល យ៉ា​ទី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល រងរបួស​ធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​)។

ចំពោះ​ករណី​នេះ​ដែរ អ្នក​រងរបួស​បាន​បញ្ជូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង រីឯ​មធ្យោបាយ​ទាំងពីរ​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ដោយ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម